Friday, July 5, 2013

ប្រជាពលរដ្ឋតំបន់បឹងកក់ អំពាវនាវឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ការផ្តល់ជំនួយដល់ក្រុម ទេព វន្នី



ភ្នំពេញ: អតីត​សកម្មជន​តំបន់​បឹងកក់ បាន​ដឹកនាំ​ប្រជាពលរដ្ឋ នៅ​តំបន់​បឹងកក់ ប្រមាណ​ជិត ១០០ នាក់ បាននាំគ្នា​ហែរ​ក្បួន ដើម្បី​ដាក់​ញត្តិ​ជូន​បណ្តា​ស្ថាន​ស្ថានទូត សហគមន៍​អន្តរជាតិ និង​ម្ចាស់ជំនួយ រួមទាំង​អង្គរការ​សង្គម​ស៊ីវិល ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ប្រកា​សលែង​ទទួលស្គាល់​អ្នកស្រី ទេព វ​ន្នី ជា​តំណាង​របស់​ពួកគេ​តទៅទៀត​ហើយ និង​បាន​លាតត្រដាង​ការពិត​ពី​សកម្មភាព ដែល​អ្នកស្រី ទេព វ​ន្នី បានធ្វើ គឺ​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន និង​ជាពិសេស​ធ្វើ​ដើម្បី​បម្រើ​គណបក្សនយោបាយ​។​

​ ការ​ហែរ​ក្បួន​ដាក់​ញត្តិ​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៣ ដោយបាន​ដាក់ជូន​ស្ថានទូត​សហរដ្ឋអាមេរិក ធនាគារពិភពលោក សហគមន៍​អឺរ៉ុប ទូត​អាឡឺម៉ង់​។​

​នៅក្នុង​ញត្តិ​បាន​លាតត្រដាង​ថា កន្លងមក​ឈ្មោះ ទេព វ​ន្នី បាន​នឹង​កំពុង​ញុះញង់​បោកប្រាស់​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់​ឲ្យ​ក្រោក​ឡើង​តស៊ូ​មតិ ដើម្បី​កេង​យក​ប្រយោជន​ខ្លួនឯង​។ ធ្វើការ​ប្រឆាំង​តវ៉ា​តាម​ទីសាធារណៈ និង​ស្ថាប័ន​ផ្សេងៗ ដែលមាន​អង្គការ​ក្រៅ​រដ្ឋ​ភិ​បាល​មួយចំនួន​រៀបចំ​ផែនការ​នៅ​ពីក្រោយ បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ​។​

​ញត្តិ​ដដែល​បាន​អះអាងថា តំណាង​សហគមន៍​បឹងកក់​ដែលមាន​ឈ្មោះ​ហេង មុំ​. តុល ស្រី​ពៅ​. ដួង គា​. សួង សម័យ​. គឹម វ​ណ្ណី និង​វង្ស សុ​ខេង សូម​បដិសេធ និង​លែង​ទទួលស្គាល់​ឈ្មោះ ទេព វ​ន្នី ជា​តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ត​ទៀត ដោយហេតុថា បុគ្គល ទេព វ​ន្នី ជា​មនុស្ស​ខូច បាន និង​កំពុងតែ​គៀងគ​ប្រជាពលរដ្ឋ​ដើម្បី​បម្រើ​បក្ខពួក និង​ក្រុម​ខ្លួន​ព្រមទាំង​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដូចជា កេងប្រវ័ញ្ច​លុយ​ដែល​បានមកពី​ក្រៅប្រទេស និង​យកលុយ​ទៅ​ដាក់​នៅក្នុង​ធនាគារ និង​មាន​លុយ​ទិញ​សំភារៈ​ផ្សេងៗ​។

​ នៅក្នុង​ញត្តិ​បាន​បញ្ជាក់ថា “​ឈ្មោះ ទេព វ​ន្នី និង​បុគ្គល​មួយ​ក្តាប់​តូច បានធ្វើការ​លំអៀង​ទៅរក​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល មិនមែន ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​បឹងកក់​ឡើយ​។ យក​ករណី​បឹងកក់ ធ្វើ​អាជីវកម្ម ដោយ​បង្ក​សកម្មភាព​ផ្សេងៗ ដើម្បី​រក​ជំនួយ​ពី​អង្គការ និង​សង្គម​ស៊ីវិល​ក្រៅប្រទេស បម្រើ​ផលប្រយោជន៍​ខ្លួន​។

​ប្រមូល​ បក្ខពួក ដែល​អ្នកខ្លះ​មិនមែនជា​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ទាំង​ក្មេង ទាំងចាស់​ដើរ​ធ្វើបាតុកម្ម​តវ៉ា ដោយ​ហិង្សា​ជាមួយ​សមត្ថកិច្ច និង​បិទផ្លូវ និង​បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ចាក់​សាំង​ដុត​ខ្លួន គោលដៅ​ថត​យក​រូបភាព មាន​លក្ខណៈ​ហិង្សា ដើម្បី​បង្ហាញ​ពី​ភាព​អសកម្ម​របស់​រាជរដ្ឋាភិបាល ជូនទៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ថ្មីៗ​នេះ បាន​បង្ខំ​ប្តី ឲ្យ​កោរសក់​បួស​ជាស​ង្ឃ ដើម្បី​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣...”​។​

​ ជាមួយគ្នា​នោះ តំណាង​ប្រជាពលរដ្ឋ​ចាក​ចេញពី​សហគមន៍​បឹងកក់ បានធ្វើការ​អំពាវនាវ​ដល់​បណ្តា​ស្ថានទូត សហគមន៍​អន្តរជាតិ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​នានា ប្រចាំ​កម្ពុជា សូមមេត្តា​ឈ​បើ​ទទួល​ស្គាល់ឈ្មោះ ទេព វ​ន្នី និង​បក្ខពួក និង​បញ្ឈ​បើ​ការ​ផ្តល់ជំនួយ​ដល់ ទេព វ​ន្នី រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​នៅ​ពីក្រោយ​។​

​ជាការ​ ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ខាងលើនេះ អ្នកស្រី ទេព វ​ន្នី បាន​និយាយប្រាប់​អ្នកកាសែត​ថា ការព្យាយាម​បរិហាកេរ្តិ៍​ដល់​រូប​អ្នកស្រី ក៏ដូចជា​ប្រជាពលរដ្ឋ​សហគមន៍ ដែល​ចេញ​តស៊ូ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ប៉ុន្តែ​ឥឡូវ​បានជា​គាត់ មក​វាយប្រហារ​បរិហា​កេរ្តិ៍​គ្នាឯង​។ អ្នកស្រី​យល់ឃើញថា នេះ​ដោយសារតែ​មហិច្ឆតា​ច្រណែនឈ្នានីស ធ្វើ​ឲ្យ​គាត់​ភ្លេចខ្លួន​ក្បត់​នូវ​ឆ​ន្ទះ និង​ឧ​ត្ត​ម​គតិ​ខ្លួនឯង និង​មក​វាយប្រហារ​គ្នាឯង​ដើម្បី​មក​បំបែក​សំឡេង និង​បំបែក​សហគមន៍ ហើយ​ប្តឹង​ឲ្យ​អន្តរជាតិ​គេ​ឈប់​ទទួលស្គាល់​នឹង​ដឹងឮ​។​

​អ្នកស្រី បាន​បញ្ជាក់ថា “​ចេតនា​របស់គាត់​នេះ មិនមែន​ចង់​បំផ្លាញ​តែ​ខ្ញុំ​មួយ​ទេ គឺ​គាត់​ចង់​បំផ្លាញ​សហគមន៍​បឹងកក់​មួយ​ទាំងមូល ដែលមាន​ចេតនា​បំផ្លាញ​ទាំង​ខ្លួនឯង​ផងដែរ​”​។ រឿង​ដែល​ទៅ​ទទួល​ពានរង្វាន់​នៅ​អាមេរិក ប្រហែលជា​គាត់​គិតថា គេ​ឲ្យ​លុយរាប់​ម៉ឺន​ដុល្លារ​ហើយ​តាមមើល គាត់​យល់ច្រឡំ​។ មិនមាន​អន្តរជាតិ​ណា​ផ្តល់ជំនួយ​ឲ្យ​ពួក​អ្នកស្រី​ទេ​។ ការដាក់​ញត្តិ​ទៅតាម​បណ្តា​ស្ថានទូត និង​សហគមន៍​អឺរ៉ុប​នាពេល​កន្លងមក គឺ​មិនបាន​ស្នើសុំ​លុយ​ពី​គេ​ទេ គឺ​ស្នើសុំ​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​៕​cen

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons