Friday, July 5, 2013

ជនសង្ស័យ​ឆក់​ខ្សែ​ក​២​នាក់​ត្រូវ​នគរបាល​ខណ្ឌទួលគោក​ចាប់​ឃាត់ខ្លួន​


ដោយ​ ៖ ស​ រស្មី​|ថ្ងៃទី 05 កក្កដា 2013 ម៉ោង 21:42:16
     
​ភ្នំពេញ​៖​ ជនសង្ស័យ ​២​នាក់​ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក​ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​ សកម្មភាព​ឆក់​ខ្សែ​ក​ជន​រង​គ្រោះ​មិន​បាន​សម្រេច​ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​
​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ នគរបាល​ចាប់​ឃាត់ខ្លួន​ ១-​ឈ្មោះ​លី​ វិច​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ចុងភៅ​ភី​ហ្សា​នៅ​ទួល​ទំពូង​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវលំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​២-​ឈ្មោះ​ ម៉ៅ​ វាសនា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជួសជុល​រថយន្ត​ ស្នាក់​នៅផ្ទះ​លេខ​១១១​ ភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក​អាយ ​ខន​ ពណ៌​ខ្មៅ​លាយ​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ 1AP-1998​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons