Thursday, July 11, 2013

នាយក​ផ្នែក​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ រង​កា​រ​រិះ​គន់​


ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2013, ម៉ោង 03:22 PM ដោយ ៖ ឈីន សំអាន


ក្រចេះ៖ បទ​ល្មើស​នៃ​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​និង​ការ​ដឹក​ជញ្ជូន​​ធ្វើ​អា​ជីវ​ កម្ម​នៅ​តែ​មាន​សកម្ម​ភាព​​យ៉ាង​គក្រឹក​គគ្រែង​ស្ទើ​រ​គ្រប់​ខេត្ត​​ក្រុង​​ ក្នុង​ប្រទេស​ ​ដោយ​ពុំ​មាន​ចំណាត់​ការ​ណា​មួយ​​ពី​មន្រ្តី​ជំនាញ​ក្នុង​ការ​បង្រ្កាប​និង​ ​ទប់​ស្កាត់​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​បែរ​ជា​មាន​មន្រ្តី​ខ្លះ​​យក​តួ​នាទី​របស់​ខ្លួន​ទៅ​ប្រមូល​​ លុយ​ សម្រាប់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គ​ន់​​ដូច​ជា​ លោក​ គង់​ ងីម​នាយក​ដែន​ជម្រក​​សត្វ​ព្រៃ​ស្នូល​ជា​ដើម​ ។​
បើតាមប្រជាពលរដ្ឋនៅក្នុងស្រុកស្នូលខេត្តក្រចេះនិយាយថា បទល្មើសព្រៃឈើគេឃើញកើតមានជាហូរហែ ប៉ុន្តែពុំដែលឃើញមន្រ្តីជំនាញធ្វើការ
បង្រ្កាបនោះឡើយ តែបើប្រជាពលរដ្ឋដឹកឈើតិចតួចធ្វើផ្ទះឫសូម្បីចំនៀរឈើក៏ត្រូវបានលោក គង់ ងីមដាក់កម្លាំងស្ទាត់ចាប់ទារលុយដែរជាក់ស្តែង
កាលពីថ្ងៃទី៩​ កក្កដា មន្រ្តីបរិស្ថានរបស់លោក គង់ ងីមបានឃាត់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម3A 3008 ពណ៌ទឹកក្រូច​លាយបៃតងចាស់ ដែលដឹកចំនៀរឈើនៅលើផ្លូវ៧៦A ត្រង់ចំណុច១០១ ដែលដឹកចេញពីក្រុមហ៊ុនដីព្រៃសម្បទានសេដ្ឋកិច្ច មកកាន់ខេត្តកំពង់ចាម​នោះគឺដើម្បីគាបយកលុយ។
ពលរដ្ឋនិយាយទៀតថា បើឡានដឹកឈើរបស់ឈ្មួញធំៗ គឺគេសុទ្ធតែបង់ប្រាក់ដាក់ខែឲ្យទៅសមត្ថកិច្ច ដោយពុំមានការឆែកឆេរត្រួតពិនិត្យនាំរំខាននោះឡើយ ហើយការចាប់ត្រួតពិនិត្យបានត្រឹមតែពលរដ្ឋធម្មតាដែលមិនរកស៊ីប៉ុណ្ណោះ ដើម្បីគាបជំរិតយកលុយ។
ពាក់ព័ន្ធនឹងព័ត៌មាននេះលោក គង់ ងីម មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ ។



 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons