Thursday, July 11, 2013

ស្ត្រី​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ជា​ច្រើន​ពូថៅស្លាប់​ក្នុង​ថ្លុក​ឈាម​ សង្ស័យ​គំនុំ



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃព្រហស្បត្ត៏ ទី១១ ខែកក្កដា ឆ្នាំ២០១៣ ម៉ោង ១៥:៣៧
សព​ស្ត្រី​រង​គ្រោះ ប៉ូលិស​កំពុង​ពិនិត្យ​កន្លែង​កើត​ហេតុ​ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ទទួល​អំណោយ​
កោះសន្តិភាព
សព​ស្ត្រី​រង​គ្រោះ



ខេត្ត​ក្រចេះ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​កាប់​​ជា​ច្រើន​ពូ​ថៅ​បណ្តាល​ឱ្យ​ស្លាប់​ ក្នុង​ថ្លុក​ឈាម​​នៅ​ក្នុង​ព្រៃប្ញស្សី​ខាង​ក្រោយ​រោង​​ចំការ​​​​ចំងាយ​ជិត​ ២០០ម៉ែត្រ​ ខណៈ​ពេល​​ស្ត្រី​រង​គ្រោះ​ដើរ​ទៅ​ជីក​ទំពាំង​តែ​ម្នាក់​ឯង​នៅ​ចំណុច​បុស​ផល ក្នុង​ភូមិ​ច្រវ៉ា ឃុំ​គោ​លាប់​ ស្រុក​ចិត្រ​បុរី​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដើរ​រក​ប្រទះ​ឃើញ​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១១ កក្កដា ២០១៣ ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​បាត់​ពី​ផ្ទះ​មួយ​ថ្ងៃ​មួយ​យប់​រួច​មក​។
នគរ​បាល​ស្រុក​ចិត្រ​បុរី​បាន​សន្និ​ដ្ឋាន​ថា ករណី​ឃាត​កម្ម​នេះ​អាច​បណ្តាល​មក​ពី​រឿង​គំនុំ​ ហើយ​ជន​ដៃ​ដល់​ និង​ស្ត្រី​រង​គ្រោះ​ជា​មនុស្ស​ស្គាល់​គ្នា​​ទើប​ជន​សង្ស័យ​កាប់​សម្លាប់​ បំបិទភស្តុតាង​។ លោក​អនុ​សេនីយ៍​ទោ​ ហឿន ពិសិដ្ឋ​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​គោលាប់​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ឹម វ៉ុន អាយុ​៤៩​ឆ្នាំ​ មាន​កូន​៤​នាក់​ ប្រុស​២​នាក់​ ត្រូវ​ជន​ដៃ​ដល់​កាប់​ជា​ច្រើន​ពូថៅ​ចំ​ថ្ងាស​ខាង​មុខ ​ចង្ការ និង​ក្រោយ​ខ្នង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ ។ ស្ត្រី​រង​គ្រោះមាន​ទី​លំនៅ​ភូមិ​អញ្ចាញ​ ឃុំ​ដារ ស្រុក​ចិត្រ​បុរី​ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចំការ​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ។
បើ​តាម​ការ​រៀប​រាប់​​របស់​បុរស​ជា​ប្តី​ឈ្មោះ​មីន រ៉ា អាយុ​៤៨​ឆ្នាំ បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា កាល​ពី​ថ្ងៃ​កើត​ហេតុ​គាត់​នៅ​រោង​ចំការ​ខាង​មុខ ហើយ​ប្រពន្ធ​របស់​គាត់​បាន​ទៅ​ជីក​ទំពាំង​ប្ញស្សី​​នៅ​ព្រៃ​ខាង​ក្រោយ​​ ម្នាក់​ឯង ហើយ​​បាត់​ឈឹង​រហូត​ ។ ដោយបាត់​ដំណឹង​យូរ​ពេក​​ ​គាត់​ និង​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ ស្លាប់​ក្នុង​ថ្លុក​ឈាម​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ជំនាញ​ចុះ​ មក​ពិនិត្យ​កន្លែង​កើត​ហេតុ​តែ​ម្តង​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons