Wednesday, July 10, 2013

ស្គាល់​គ្នា​តាម​ទូរស័ព្ទ​នាំ​ទៅ​រួម​មេត្រី​នៅ​ផ្ទះ​សំណាក់​ក្លាយ​ជា​អ្នក​ទោស​រំលោភ​ក្មេង​ស្រី​អ​នីតិ​ជន​

ដោយ​ ៖ សារ៉េត សែនជ័យ|ថ្ងៃទី 10 កក្កដា 2013 ម៉ោង 18:07:14
     

ភ្នំពេញ​ ​៖ យុ​វ​ជន​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​បន្ទាប់​ពី​ទំនាក់​ទំនង​គ្នា​ ជាមួយ​ក្មេង​ស្រី​ ​អ​នីតិ​ជនតា​មរ​យៈ​ទូរស័ព្ទ​ហើយ​នាំ​គ្នា​ទៅ​រួម​មេត្រី​នៅ​ផ្ទះ​សំណាក់​ ច្រើន​ថ្ងៃ​ត្រូវ​ម្តា​យ​ក្មេង​ស្រី​រង​គ្រោះ​ចាប់​ប្រគល់​ ​ឱ្យ​សមត្ថ​កិច្ច​នគរបាល​ចា​តើ​ការ​តាម​ច្បា​ប់​។​
ការ ​ឃាត់​ខ្លួន​យុ​វ​ជន​ជា​អ្នក​ទោស​ស្នេហា​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​វេលា ​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១០ ក​ក្ក​ដា​ឆ្នាំ​២០១៣ នៅ​សង្កាត់​កា​កាប​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​ដោយ​​ចោទ​ប្រកាន់​យុ​វ​ជន​រូប​នេះ​ថា​បាន​រំលោភ​សេព​ស​ន្ថ​វៈ​អ​នីតិ​ជន​ បាន​សម្រេច​ច្រើន​ដង​ ​។
ម ​ន្រី្ត​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹង​ថា​យុ​វ​ជន​ជាប់​ចោទ​រូប​នេះ​ ឈ្មោះ​ស៊ុន​ ​ស៊ី​ម​ ​អាយុ​២០ឆ្នាំ​ ​មុខ​របរ​ដើរ​លក់​កាសែត​មាន​ទី​លំនៅ​ផ្ទះ​ជួល​ភូមិ​តា​ងួ​ន​ ​សង្កាត់​កា​កាប​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ​ល​.ដ​ ​អាយុ​១៥ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​ជួល​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​។

ប្រភព ​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ​មុន​ពេល​ឃាត់​យុ​វ​ជន​ខាង​លើ​នេះ​គឺ​យុ​វ​ជន​រូប​នេះ​បាន​ស្គាល់​ក្មេង​ ស្រី​រង​គ្រោះ​តាម​ទូរស័ព្ទ​និង​តែង​ទូរស័ព្ទ​ជួប​គ្នា​ជា​ញឹ​ក​ញា​ប់​។​ ​លុះ​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​មិ​ថុ​នា​ឆ្នាំ​២០១៣ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ណាត់​ជួប​គ្នា​ដើរ​លេង​រួច​សាង​ស្នេហ៍​យ៉ាង​ផ្អែម ​ត្រជាក់​រហូត​ក្បត់​ប្រពៃណី​នាំ​គ្នា​ទៅ​រួម​មេត្រី​ក្នុង​ផ្ទះ​សំណាក់​បាន ​សម្រេច​ម្ត​ង​ជា​ពីរ​ដង​ទៀត​ផ​ង​។​បន្ទាប់​មក​ខាង​ប្រុស​បាន​សន្យា​ថា​នឹង​ ឱ្យ​ឪពុក​ម្តា​យ​ចូល​ស្តី​ដ​ណ្តឹ​ង​នាង​ធ្វើ​ជា​ប្រពន្ធ​ពេញ​ច្បាប់​ ​ប៉ុន្តែ​ ​ក្រោយ​មក​ខាង​ស្រី​ចាំ​បា​ត់ៗ​មិន​ឃើញ​ចូល​ស្តី​ដ​ណ្តឹ​ង​តាម​ការ​សន្យា​ ធ្វើ​ឲ្យ​បែក​ការណ៍​ដឹង​ដល់​ម្តា​យ​ក្មេង​ស្រី​រង​គ្រោះ​ក៏​នាំ​គ្នា​ទៅ​ ប្តឹ​ង​ឲ្យ​នគរបាល​ឃាត់​ខ្លួន​ចាត់​ការ​តាម​ច្បាប់​តែ​ម្ត​ង​ទៅ​ ​។
នៅ ​ចំពោះ​មុខ​សម​ត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ ​អ្នក​ទោស​ស្នេហា​រូប​នេះ​សារភាព​ថា​រូប​គេ​ពិត​ជា​បាន​រួម​ភេទ​ជាមួយ​ក្មេង ​ស្រី​អ​នីតិ​ជន​ខាង​លើ​ប្រាកដ​មែន​ ​និង​ចង់​រៀប​ការ​ជាមួយ​គ្នា​ស្រប​ច្បាប់​ដែរ​ប៉ុន្តែ​ពេល​នេះ​គ្មាន​លុយ​ ទើប​សុខ​ចិត្ត​ជាប់​គុក​តែ​ម្ត​ង​ទៅ​។​
បច្ចុប្បន្ន ​ជន​សង្ស័យ​រូប​នេះ​កំពុង​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ក​កាប​ក​សាង​សំណុំ​រឿង ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ចាត់​ការ​តាម​ច្បា​ប់​ ៕​nokowat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons