Wednesday, July 10, 2013

ម៉ូតូ​បុក​ម៉ូតូ​ទាំង​កណ្តាលអធ្រាត្រ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​ និង​របួសធ្ងន់​ម្នាក់

ដោយ​ ៖ ស​ រស្មី​|ថ្ងៃទី 11 កក្កដា 2013 ម៉ោង 06:10:06
     
​ភ្នំពេញ​៖​ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៣​ សង្កាត់​បឹងកេងកងទី២ ខណ្ឌចំការមន។
​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កន្លែង​ កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​នី​ក​ ពណ៌​ស​ ជិះ​គ្នា​២​នាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BS-8485​ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ រីឯ​ម៉ូតូ​គុប​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ញ​-០២៦០​ ភព​១​ បើក​តែ​ម្នាក់ឯង​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ បុរស​២​នាក់​ស្លាប់​នៅ​កន្លែង​ភ្លាមៗ​ និង​ស្ត្រី​ម្នាក់​ទៀត​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​។​
​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ាក​នី​ក ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ សុ​ រ​ដ្ឋា​ (​ស្លាប់​)​អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៣៤​ ផ្លូវ​លេខ​១៦២​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រីឯ​បុរស​ជិះ​ម៉ូតូ​គុប​ឈ្មោះ​ឆូត​ តូ​ អាយុ​២៨​ឆ្នាំ​ (​ស្លាប់​)​ មានស្រុក​កំណើត​នៅ​ឃុំ​សូ​ទិ​ត​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​ ចំណែក​នារី​រង​របួស​បញ្ជូន​ត្រូវ​គេ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​មិន​ស្គាល់​ អត្តសញ្ញាណ​។​
​ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​សាច់ញាតិ​ ជន​រង​គ្រោះ​មក​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ ណ៌​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​
ព័ត៌មានផ្សេងៗទៀត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons