Wednesday, July 10, 2013

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខណ្ឌ​សែន​សុខ

ដោយ​ ៖ អ៊ុំ​ណូ​ន​|ថ្ងៃទី 10 កក្កដា 2013 ម៉ោង 19:51:53
     
​ភ្នំពេញ​៖​ យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សែន​សុខ ​ បាន​បើក​យុទ្ធនាការ​ធំ​ តាំងពី​ល្ងាច​រហូត​ដល់​យប់​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៣​ ដែល​ដឹកនាំ​ដោយ​លោក​លី​ សា​វេ​ត​ ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ សែន​សុខ​ និង​មានការ​ចូលរួម​ដោយ​លោក​ម៉ូ​វ​ ម៉ា​និ​ត​,​ លោក​ជា​ ខេ​មា​,​ លោក​ទៀវ​ សំ​អឿ​ន​ និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប​ទៀត​។​
​ការ​ដង្ហែ​ក្បួន​ឃោសនា​ដើម្បី​រក​ សំឡេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សែន​សុខ​ខាងលើ​ នេះ​មាន​រថយន្ត​ប្រមាណ​ជិត​១០០​គ្រឿង​ ម៉ូតូ​៣០០​គ្រឿង​ និង​មាន​មនុស្ស​ចូលរួម​ដង្ហែ​ជិត​២​ពាន់​នាក់​ ដោយ​ចាប់ផ្ដើម​ដង្ហែ​ចេញពី​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សែន​ សុខ​ ឆ្ពោះ​ចូល​ទៅ​ក្នុង​រាជធានី​ភ្នំពេញ​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន​ ហើយ​រហូត​មក​ដល់​យប់​ទើប​ត្រឡប់​ មក​វិញ​។​
​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ខណ្ឌ​សែន​សុខ​នេះ​ដែរ​ គេ​សង្កេត​ឃើញ​ថា​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​ គឺ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​សំឡេង​ពី​សមាជិក​សមាជិកា​ និង​ប្រជាពលរដ្ឋ​នៅ​អាណត្តិ​ទី​៥​នេះ​ ហើយ​សង្ឃឹមថា​មាន​សំឡេង​ឆ្នោត​លើសលប់​៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons