Monday, July 8, 2013

ចាប់ខ្លួនសកម្មជនចលនាអំណាចពលរដ្ឋខ្មែរ ៣ នាក់ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា



  • Written by 
ចាប់ខ្លួនសកម្មជនចលនាអំណាចពលរដ្ឋខ្មែរ ៣ នាក់ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
បន្ទាយមានជ័យ: ​នៅ​ខេត្តបន្ទាយមានជ័យ នគរបាល​បាន​ឃាត់​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ៣ នាក់ និង​រឹបអូស​នាឡិកា​រាប់រយ ដែល​ដាក់​ឡូហ្គោ​ចលនា​នេះ ដែល​គេ​ស្គាល់​ថា ជា​ចលនា​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។ ល្ងាច​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០១៣ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​បិទ​អាជីវកម្ម​រោង​ពុម្ព និង​ឃាត់ខ្លួន​ម្ចាស់ នៅ​វត្ត​បូរ ក្រុង​សៀមរាប ដែល​បោះពុម្ព​ដាក់​ស្លាក​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លើ​មួក លើ​អាវយឺត​។​
មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៣ ថា យប់​ថ្ងៃទី​១​កក្កដា និង​ព្រឹក​បន្ទាប់ កម្លាំង​នគរបាល​ខេត្ត និង​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ៣ នាក់ និង​រឹបអូស​នាឡិកាដៃ​មាន​ដាក់​ឡូហ្គោ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០ គ្រឿង​។
​ពួកគេ​ធ្លាប់​ធ្វើការ​ក្នុង​អង្គការ CHO នៅ​កូនដំរី ក្រុង​ប៉ោយប៉ែត តែ​អង្គការ បាន​ដេញ​ចេញពី​អង្គការ​តាំងពី​មុន​ចាប់ខ្លួន​យូរហើយ​។​
​មន្ត្រីនគរបាល​រូបនោះ និយាយថា "​នាឡិកាដៃ​មុខធំ​នោះ ១ គ្រឿង​អាច​តម្លៃ ១០ ដុល្លារ ហើយ​នាំចូល​ពី​ប្រទេស​ថៃ និង​បោះពុម្ព មាន​ក្នុងប្រទេស គេ​មានបំណង​ចែកចាយ​រាប់ពាន់​គ្រឿង​"​។​
​    ​
​ឯ​វេ​ប​សាយ​របស់​ចលនា ​អំណាច​ពលរដ្ឋ​ខ្មែរ ផ្សាយ​ថ្ងៃទី​៣​កក្កដា អោយដឹងថា នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​សកម្មជន​ខ្លួន​ពីរ​នាក់ ១:​ឈ្មោះ សេង សុ​ម៉េង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​២ ឈ្មោះ សេរី ប៊ុនឡុង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​និស្សិត​។ ការឃាត់ខ្លួន​នោះ ពុំ​ប្រើ​ដីកា​តុលាការ​ទេ ហើយ​រឹបអូស​នាឡិកាដៃ ៣ គ្រឿង ដក​ប្រាក់​ពី​ហោប៉ៅ សេង សុ​ម៉េង ៥០០ ដុល្លារ និង​រឹបអូស​អាវយឺត និង​នាឡិកា​អាវយឺត​របស់​ចលនា​រាប់រយ​។​
វេ​ប​សាយ​ដដែល​អោយដឹងថា នៅ​ថ្ងៃទី ១ កក្កដា ២០១៣ មកម្ល៉េះ លោក សួន សេរី​រដ្ឋា ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ផ្ញើជូន​ការិយាល័យ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​ កម្ពុជា ដើម្បី​សុំ​អន្តរាគមន៍​ដោះលែង​សកម្មជន​ខ្លួន​ទាំងពីរ ដែល​ត្រូវ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​១ កក្កដា​។​
​    ​
​គួរបញ្ជាក់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ជា​ចលនា​ខុសច្បាប់ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​សកម្មភាព​ប្រឆាំង និង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។
សួន សេរី​សេដ្ឋា ដែលជា​ជន​សាធារណរដ្ឋ​ផង ស្ថិតក្នុង​ដីកាចាប់ខ្លួន​របស់​តុលាការ​កម្ពុជា​ហើយ​។ នេះ​បើ​យោង​មន្ត្រីនគរបាល នៅ​ខេត្តបន្ទាយមានជ័យ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៣ កក្កដា​។​
​    ​
​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល និង​ស្នងការរង​ទទួល​ការិយាល័យ​កណ្ដាល​សន្តិសុខ ខេត្តបន្ទាយមានជ័យ លោក ឃួន ប៊ុន​ហួន ប្រាប់​គេហទំព័រ​CEN ថ្ងៃទី​៣​កក្កដា​ថា ករណីនេះ ពួកលោក​ពុំ​ដឹង​ទេ​។ សួរ​ទៅ​លោកស្នងការ​ទៅ​។ ឯ​លោកស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ គឺ​លោក ខេង ស៊ុម ក៏​ពុំ​ព្រម​បំភ្លឺ​ពី​ករណី​នេះដែរ​៕ ប្រភព ៖ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons