Monday, July 8, 2013

ព្រះមហាក្សត្រ និងសម្តេចតេជោ យាងសាកសួរសុខទុក្ខកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ



  • Written by 
ព្រះមហាក្សត្រ និងសម្តេចតេជោ យាងសាកសួរសុខទុក្ខកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ
ព្រះសីហនុ: នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៣ កម្មករ​-​ក​ម្មា​រិ​នី បុគ្គលិក និយោជក អ្នកវិនិយោគ​និង​អាជីវករ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានទទួល​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
កាលពី​ព្រឹក​ថ្ងៃទី៨ ខែកក្កដា​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដង្ហែ​ព្រះរាជដំណើរ​ដោយ​សម្តេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​យាង​​បំពេញ​ព្រះរាជ​បេសកកម្ម តាម​ព្រះទីនាំង​រថយន្ត តាមផ្លូវ​ជាតិលេខ​៤ ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់បំផុត ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ភូមិ​អូរត្រេះ ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃស្អែក ថ្ងៃទី​៩ ខែកក្កដា​។​
​នៅតាម​ផ្លូវ​ព្រះមហាក្សត្រ​កម្ពុជា និងមន្ត្រី​អមដំណើរ​ បាន​យាងទត និងសំណេះ​សំណាល​​ជាមួយ​កម្មករនៅ​រោងចក្រ​កិនស្រូវ របស់​ក្រុមហ៊ុន​ អង្គរ​កសិកម្ម​រុងរឿង​ចំកាត់​។​

​នៅក្នុង​ខណៈពេល​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្តេចម៉ែ បាន​យាង​ទត និង​ទស្សនា​ក្រុមហ៊ុន​អង្គរ​កសិកម្ម​រុងរឿង​ចំកាត់ រោងចក្រ​កិនស្រូវ​មួយកន្លែង ​ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពើក​ស្រុក អង្គ​ស្នូល ខេត្តកណ្តាល​។  រោងចក្រ​កិនស្រូវ​នេះ​​ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ​។​

​ក្នុង​ជំហាន​ទី​ ១ រោងចក្រ​នេះ ​មាន​ម៉ាស៊ីនកិនស្រូវ​តែមួយ​គ្រឿង​ប៉ុណ្ណោះ ​ដែលមាន​សមត្ថភាព​ផលិត​អង្ករ​បាន ១០​តោន ក្នុង​១​ម៉ោង ហើយ​នៅ​ឆ្នាំ​២០១២ -២០១៣ ក្រុមហ៊ុន​បាន​បំពាក់​បន្ថែម​នូវ​ម៉ាស៊ីនកិនស្រូវ ១​គ្រឿង​ទៀត ដែលមាន​សមត្ថភាពផលិត​អង្ករ ក្នុង​១​ម៉ោង បាន ​២០​តោន​។​
នៅ​ក្នុងខណៈ​ស្តេចយាង​ដល់ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចម៉ែ បាន​ទតពិ​ព័រ​ណ៍ផលិតផល​កសិកម្ម រូបភាព​គោលការណ៍​ខ្សែសង្វាក់​ផលិតកម្ម របស់​រោងចក្រ​កិនស្រូវ ​ជាពិសេសប្រភេទ​អង្ករ​ល្អៗ​ជាច្រើន​មុខ ដែលមាន​តម្លៃ ខ្ពស់​ដូចជា អង្ករ​ផ្កាម្លិះ សែន​ពិដោ ផ្ការំដួល ផ្កា​រំដេង ផ្កា​រមៀត ផ្កា​ច័ន្ទ​សែ​នស រាំង​ជ័យ ជលសា អ៊ី​អ៊ែរ ៦៦, ពូជស្រូវ​ធ្ងន់​ខា​៤ ស្រូវ​ខា​៦ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទាំង​នៅ​អាស៊ី និង អ៊ឺរ៉ុប​។​

​ព្រះករុណា និងប្រតិភូ​ បាន​ទត​ទស្សនា​ស្រែ​ពិសោធន៍​ពូជស្រូវ​នាង​ម្លិះ និង​បាន​ទត​ទស្សនា​ខ្សែសង្វាក់​ផលិតកម្ម ផលិត​អង្ករ និងបាន​ជួប​ជាមួយ​កម្មករ​នៅទីនេះ​ផងដែរ​៕ ប្រភព ៖ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons