Saturday, July 6, 2013

សិស្សា​នុ​សិស្ស​សា​លា​ គ្រី​អេ​ធីវ​កម្ពុជា ជិត​៥០​នាក់​ ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​ សារៈ​មន្ទី​រ​ជាតិ​ជើង​ឯក​


ថ្ងៃទី​ 06 ខែកក្កដា ឆ្នាំ2013, ម៉ោង 07:02 PM ដោយ ៖ ស ស្អាត

ភ្នំពេញ​៖ ​គណៈ​គ្រប់​គ្រង​ និង​សាស្រ្តា​ចារ្យ​សា​លា​ គ្រី​អេ​ធីវ​កម្ពុជា​ (Creative ​School​ of ​Cambodia​ or CSC) បាន​ដឹក​នាំ​សិស្ស​ផ្នែក​ ភាសា​អង់​គ្លេស​ ចំណេះ​ដឹង​ទូ​ទៅ​ភា​សា​ខ្មែរ ​ជំនាញ​ដឹក​នាំ​និង​ គ្រប់​គ្រង​ ជិត​៥០​នាក់​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​មជ្ឈម​ណ្ឌល​ប្រល័យ​ ពូជ​សាសន៍​ជើង​ឯក​ នៅ​ឯ​​ជាយ​​ក្រុង​ភ្នំពេញ​ ដើម្បី​ស្វែង​យល់​នូវ​អ្វី​ ដែល​បាន​បន្សល់​ទុក​ ពី​រ​បប​ខ្មែរ​ក្រហម​ចន្លោះ​​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ​។​
លោក​ ហួត​ ច័ន្ទ​ក្រិស្នា​ នាយក​រង​ប្រចាំ​នៅ​សាលា​​គ្រី​​អេធីវ​កម្ពុជា​ បាន​និយាយ​រៀប​រាប់​ដល់​​ក្រុម​អ្នក​សា​រ​ព័ត៌​មាន​ នៅ​​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​​ជើង​ឯក​ថា ​ដើម្បីផ្សារភ្ជាប់​ទ្រឹស្តីទៅនឹងការអនុវត្តន៍ជាក់ស្តែង ក្នុងគោលបំណងបណ្តុះមនសិកា សិស្សានុសិស្សដែលជាយុវជន​ខ្មែរជំនាន់ក្រោយឲ្យចេះស្រឡាញ់ជាតិ មាតុភូមិ និងទទួលបាននូវចំណេះដឹងពិត ដែលទាក់ទង​ទៅនឹងវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង។
លោកបានបន្តថា តាមសម័យកាលនីមួយៗ រួមទាំងប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលបានកើតឡើងចំពោះប្រជាជនខ្មែរនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែល​ជាយុគសម័យដ៏ខ្មៅងងឹតបានសម្លាប់មនុស្សអស់រាប់លាននាក់នោះ ទើបជារៀងរាល់ឆ្នាំសាលាគ្រីអេធីវកម្ពុជា តែងតែបានរៀបចំនូវដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សផ្នែកភាសាអង់គ្លេសពី Level 1 ដល់ Level 6 សរុបមានចំនួនជាង៥០០នាក់។ លោកនាយករងរូបបញ្ជាក់ថា សាលារបស់លោក បានធ្វើទស្សនកិច្ចសិក្សា នៅតាមទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ៤កន្លែងនៅរាជធានីភ្នំពេញ ក្នុងនោះមាន៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ជើងឯកផងដែរ។
លោក Michael Young សាស្ត្រាចារ្យបង្រៀនភាសាអង់គ្លេសប្រចាំនៅសាលាCSC ក៏បានលើកឡើងថា ដោយឡែកសម្រាប់ឆ្នាំសិក្សា ២០១២-២០១៣នេះ នៅ​​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៃសាលាគ្រីអេធីវកម្ពុជា បានដឹកនាំសិស្សានុ សិស្សចំណេះទូទៅ និងព្រមទាំងផ្នែកជំនាញផ្សេងៗ ទៅធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងវប្បធម៌ប្រវត្តិសាស្ត្រសំខាន់ៗ ចំនួនតែ២កន្លែងប៉ុណ្ណោះ គឺសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈម​ណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ជាមួយគ្នានេះសិក្សាស្រាវជ្រាវ រៀនសូត្រ យល់ដឹង ពីវប្បធម៌ប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា និងផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តន៍ជាក់ស្តែង ។
លោក ឯក ជីងប៉ោ ជាសិស្សដែលកំពុងតែសិក្សានៅសាលា CSC ផ្នែកជំនាញភាសា អង់គ្លេសទូទៅ និងភាពជាអ្នកដឹកនាំ (leadership) បាននិយាយថា លោក​​មានមោទនភាពណាស់ដែលបានមកបំពេញទស្សនកិច្ចសិក្សានៅទីនេះចំនួនពីរលើកផងដែរ។ លោកបានបន្តថា បន្ទាប់ពីខ្ញុំបានសិក្សានូវប្រវត្តិសាស្ត្រ​របស់​របប ប៉ុលពត ដ៏ជូចត់បែបនេះហើយអ្វីដែលមិនគួរជឿនោះគឺខ្មែរបានសម្លាប់ខ្មែរគ្នាឯងបែបនេះ ហើយក៏មិនចង់ឲ្យអតីតកាលត្រឡប់មកវិញដែរ នៅពេលដែលលោក​ត្រឡប់ទៅវិញលោករៀបរាប់ប្រាប់មិត្តរួមថ្នាក់ ក៏ដូចបងប្អូនដ៏ទៃទៀតឲ្យយល់នូវតំលៃប្រវត្តិសាស្ត្ររបស់យើង ដើម្បីកុំឲ្យវាកើតមានឡើងម្តង​ទៀតចំពោះ​យុវជន​ជំនាន់ក្រោយឲ្យសោះ។ លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា តាមកន្លែងនីមួយៗវិទ្យាស្ថាន ក៏បានតម្រូវឱ្យសិស្សា នុសិស្ស សរសេររបាយការណ៍ ជាភាសាអង់គ្លេសទុកជាឯកសារ ក្នុងន័យពង្រឹងគុណភាព សិក្សារបស់សិស្សឱ្យសមស្របតាមគោលបំណងពង្រឹងចំណេះដឹង និងចងក្រមស្នាដៃរបស់សិស្សទុកសម្រាប់ឲ្យសិស្សជំនាញក្រោយសិក្សា និងស្រាវជ្រាវបន្ថែមទៀត។
សូមបញ្ជាក់ថា សាលាគ្រីអេធីវកម្ពុជា (CSC) ត្រូវបានបង្កើតឡើងអស់រយៈពេលជាង១ឆ្នាំមក ហើយ ក្នុងនោះក៏មានការគាំទ្រពីសំណាក់សិស្សានុសិស្សជាង៥០០នាក់ ដែលបាននឹងកំពុងសិក្សានៅទីនោះ ដោយទទួលបានទាំងផ្នែកគុណភាព និងវិន័យល្អផងដែរ ៕



 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons