Tuesday, July 2, 2013

បុរស​​ម្នាក់​​ស្លាប់​​ពេល​​កំពុង​​ត​​បណ្តាញ​​ចរន្ត​​អគ្គិ​​សនី​​ផ្ទះ​​ល្វែង​​


ថ្ងៃទី​ 02 ខែកក្កដា ឆ្នាំ2013, ម៉ោង 04:28 PM ដោយ ៖ ហេង សុខា


រាជធានីភ្នំពេញ ​៖​​បុរស​ម្នាក់​ជា​ជាង​ភ្លើង​​ដែល​​កំពុង​ត​បណ្តាញ​ចរន្ត​​អគ្គិ​សនី​​នៅ​​ ផ្ទះ​ល្វែង​ត្រូវ​បា​ន​ឆក់​​ចរន្ត​អគ្គិសនី​​ស្លាប់​ ​ក្រោយ​ពេល​បង​ប្អូន​​ជា​​កម្មករ​ដូច​គ្នា​​និង​ប្រជា​ពល​រដ្ឋ​នៅ​​ក្បែរ​​ កន្លែង​កើត​ហេតុ​ ខិត​ខំ​ជួយ​ អស់​លទ្ធ​​ភាពក៏​​ដោយ​ ។ ​​       ​ឧប្បត្តិ​​ហេតុ​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៣​និង ៤៥​នាទី​រសៀល​នា​ថ្ងៃ​​ទី​ ០១​ខែ​ កក្កដា​ ឆ្នាំ​២០១៣​ស្ថិត​នៅ​ក្នុង​ការ​ដ្ឋាន​​ផ្ទះ​ល្វែង​​មួយ​ក្បែរ​រោង​ចក្រ​​កា​ ណា​ឌី​យ៉ា ​​ភូមិ​ត្រពាំង​ថ្លឹង​​ សង្កាត់​ចោម​ចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ​តាម​សាក្សី​នៅ​​កន្លែង​កើត​ហេតុ​ដែល​ត្រូវ​ជា​អ្នក​មក​​ពី​ស្រុក​ភូមិ​ជា​ មួយ​គ្នា​បាន​ឲ្យ​ដឹង​ថា​

ជនរងគ្រោះមានឈ្មោះស៊ឹម វ៉ាន់ដេន ឈ្មោះហៅក្រៅ ទិត្យ ដេវ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាជាងតបណ្តាញចរន្តអគ្គិសនី រស់នៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ទើបតែមកធ្វើការទីនេះបានបីថ្ងៃតែប៉ុណ្ណោះ ដោយស្នាក់នៅកន្លែងកើតហេតុនេះតែម្តង ។ ផ្ទះល្វែងដែលកំពុងសាងសង់មាន១២ល្វែង កំពស់ ៣ជាន់ មានម្ចាស់ឈ្មោះ ទី សាម៉ាន់ រស់នៅម្តុំអូឡាំពិក ខណ្ឌចំការមន ដោយមានឈ្មោះ ស៊ី ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវ និងស្នាក់​នៅក្នុងការដ្ឋានផ្វះល្វែងនេះតែម្តង។ សាក្សីបានបន្តថា ជនរងគ្រោះបានមកស៊ីឈ្នួលតបណ្តាញភ្លើងនៅផ្ទះល្វែងនេះមានគ្នាចំនួន៣នាក់ ។ មុនពេលកើតហេតុជនរងគ្រោះបានឡើងតបណ្តាញភ្លើងនៅជាន់ទី៣ ដោយរាយខ្សែភ្លើង ចាប់អំពូលតាមបន្ទប់ នៅពេលដែលកំពុងតភ្លើង ជនរងគ្រោះបានយក​ម៉ូទ័រស្វានមកកៀបក្លៀក ពុំបានដឹងថាខ្សែម៉ូទ័រស្វាននោះដាច់រលាត់ក៏ត្រូវចរន្តអគ្គិសនីឆក់តែម្តង ឃើញដូច្នេះកម្មករដ៏ទៃទៀតនាំគ្នាមកជួយនិងបិតប៉ារ៉ែតភ្លើង ហើយ​បាននាំគ្នាសែងចុះមកក្រោម ដោយកប់និងដីខ្សាច់ ភ្លាមៗនោះសមត្ថកិច្ចរួមនឹងប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះជាបឋម ដោយសង្ស័យថាជនរងគ្រោះមិនទាន់​ស្លាប់​ក៏ បានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសល ក្រោយពេលរថយន្តសង្គ្រោះ​មកដល់ក្រុម​សង្គ្រោះចុះ​ ទៅពិនិត្យមើលឃើញថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន ត្រូវបានប្រគល់អោយសាច់ញ្ញាតិ​ដឹកយក​ទៅធ្វើបុណ្យ​តាម​ប្រពៃណីនៅឯស្រុកកំណើត ៕akt


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons