Tuesday, July 2, 2013

ប្រគល់​ម៉ូតូ​ដល់​នគរ​បាល​ប៉ុស្ត៏​បង្កើន​​ការ​ ការពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់

ថ្ងៃទី​ 02 ខែកក្កដា ឆ្នាំ2013, ម៉ោង 05:02 PM ដោយ ៖​ ប៊ុនធឿន


មណ្ឌលគិរី ​៖​ ម៉ូតូ​​ចំនួន​​២១​​គ្រឿង​​ត្រូវ​​បាន​ប្រគល់​ដល់​មន្ត្រី​នគរ​បាល​​ប៉ុស្តិ៍ ​រដ្ឋ​បាល​មូល​​ដ្ឋាន​ចំនួន​​២១​ឃុំ​.​សង្កាត់​នៅ​ទូ​ទាំង​ខេត្ត​​មណ្ឌល​គិ​ រី​​កាល​​ពី​ព្រឹក​​ថ្ងៃ​​ទី​២ ​ខែ​កក្កដា​ឆ្នាំ​២០១៣​ ​នៅ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​​មណ្ឌល​​គិរី​ ក្រោម​​អធិ​បតី​ លោក អេង ​ប៊ុន​ហាង​អភិ​បាល​​​នៃ ​គណ​​អភិ​បាល​ខេត្ត​មណ្ឌល​គិ​រី​ លោក​ស្នង​ការ​ លោក​ស្នង​កា​ររង​​នាយ​កា​រិ​យា​ល័យ​​ជា​ច្រើន​រូប​  ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នីស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា នេះជាលើកទីបីហើយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមអគ្គស្នងការនគរបាលជាតិបានយកចិត្តទុកដាក់ឧបត្ថម្ភម៉ូតូជូនដល់​ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង២១​នៅក្នុងខេត្ត​មណ្ឌល គិរី​​សម្រាប់​ជា​មធ្យោបាយចុះបំពេញភារកិច្ចនៅតាមមូលដ្ឋាន។
លោកស្នងការនគរបាលខេត្តបានបន្តថា មន្ត្រីនគរបាលគ្រប់ប៉ុស្តិ៍មានម៉ូតូបន្ថែមមួយគ្រឿងទៀតហើយជាមធ្យោបាយសម្រាប់ចុះធ្វើការងាររបស់ ​ខ្លួនយកទៅប្រើប្រាស់​ឲ្យ​ចំគោលដៅដើម្បីធានានិងការពារ ភូមិ.ឃុំឲ្យមានសុវត្ថិភាពកាន់តែប្រសើរឡើងថែមទៀតនៅក្នុងមូលដ្ឋានខ្លួន​ ជាពិសេសក្នុងរយៈពេលនេះគណបក្សនយោបាយ​នានា​ កំពុងចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនិងនៅពេលបោះឆ្នោត ដឹកជញ្ជូននិង.រាប់សន្លឹកឆ្នោតខាងមុខនេះ។ លោកអេង ប៊ុនហាងបានក្រើនរំឮកដល់​មន្ត្រី​នគរបាលទាំងអស់ថា បើទោះបីមួយរយៈពេលប៉ុន្មានថ្ងៃមកនេះមិនមានអ្វីកើតឡើងមានសន្តិសុខសណ្តាប់ធ្នាប់ ល្អប្រសើរយ៉ាងណាក៏ដោយក៏ត្រូវជំរុញ​ពង្រឹងនិង​​ ប្រុងប្រយ័ត្នដាក់កម្លាំងតាមដាន ការពារសុវត្ថភាពរាល់សកម្មភាពរបស់គណះបក្សនយោបាយនៅពេលចេញយុទ្ធនាការឃោសនា​ រកសំឡេងឆ្នោតទាំងអស់និង​ស្លាក​ គណបក្សនានាដែលពួកគាត់បានដាក់តាំងផ្សព្វផ្សាយក្រែងមានជនខិលខូចមួយចំនួនឆ្លាតឱកាសបង្កបញ្ហាឡើងធ្វើឲជះឥទ្ធិពលដល់ភូមិ .ឃុំមានសុវត្ថភាពរបស់យើង​​។​


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons