Wednesday, July 10, 2013

ទឹក​ប្រាក់​ឥណ​ទាន​ ២០០​លាន​ដុល្លារ​ សម្រាប់​គម្រោង​ចំនួន​៤​ ត្រូវ​​បាន​​ចុះ​ហត្ថ​លេខា

ថ្ងៃទី​ 10 ខែកក្កដា ឆ្នាំ2013, ម៉ោង 12:03 PM


ភ្នំពេញ៖ ទឹក​ប្រាក់​ឥណ​ទា​ន​ ប្រមាណ​២០០​លាន​ដុល្លារ​ សម្រាប់​អនុវត្ត​ឆ្នាំ ​២០១៣-២០១៦​​ លើក​ម្រោង​ចំនួន​៤រ​វាង​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​ រដ្ឋា​ភិបាល​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ព្រឹក​ថ្ងៃ ​ទី​១០​ កក្កដា​នេះ​ ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទស​និង​ លោក​ គីម​ ហាន​សូ ​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សា​ធារណ​រដ្ឋ​កូរ៉េ​ ក្រោម​អធិ​ប​​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ របស់​សម្ដេច​តេ​ជោ ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ។​
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យដឹងថា គម្រោងទាំង៤ដែលត្រូវអនុវត្តក្នុងរយៈពេល៣ឆ្នាំនោះរួមមាន៖
១, គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្នូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ។
២, គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៤៨ ។
៣, គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណង ស្ទឹងដូនទ្រី ខេត្តបាត់ដំបងនិងពោធិ៍សាត់ ។
៤, គម្រោងកែលម្អផ្លូវជនបទជំហានទី២ នៅខេត្តចំនួន៩ រួមមាន​​ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ​ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប តាកែវ និងបន្ទាយមានជ័យ ៕





 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons