Monday, March 18, 2013

Ford នាំចូល​រថយន្ត​ប្រភេទថ្មី​មានលក្ខណៈ​ប្លែក​ក្នុង​ឆ្នាំ​២០១៣




រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ​RMA​ប្រចាំកម្ពុជា ដែល​ជាក្រុមហ៊ុននាំចូលរថ​យន្ត Ford ផ្ដាច់មុខគេជាង១០​ឆ្នាំមកហើយ​នោះ ពេលថ្មីៗនេះ ក្រុមហ៊ុន​បាននាំចូលរថ​យន្ត​ប្រភេទថ្មីៗជា​ច្រើនទៀត ដែលមានលក្ខណៈថ្មី​សន្លាង សម្រាប់តម្រូវ ការ​អតិថិជន ដូចជា រថយន្តសម្រាប់​អាជីវកម្ម ពាណិជ្ជកម្ម រថយន្តសម្រាប់​ធ្វើដំណើរកម្សាន្តជា លក្ខណៈ​គ្រួសារ ជាដើម ។ កាលពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី​១៧ មីនា ២០១៣​នេះ រថយន្តFord ក៏បាន​​ដាក់បង្ហាញនូវប្រភេទរថយន្ត​ស៊េរីថ្មី ដែលទើបនឹងនាំចូលម​ក​កម្ពុជា​ ក្នុងពិព័រណ៍ រថយន្ត ខ្នាតអន្តរ​ជាតិនៅមជ្ឈមណ្ឌល​កោះពេជ្រ ​។

លោក​ហ៊ិន សុភាព អនុប្រធាន​គ្រប់គ្រងផ្នែករថ​យន្តFord នៃក្រុមហ៊ុន RMA ប្រចាំកម្ពុជា​មានប្រសាសន៍ថា ​រយៈ ពេលបី​ថ្ងៃនៃ ការ តាំង​បង្ហាញ​រថយន្ត Ford លោកមានការពេញ​ចិត្តជាខ្លាំងចំពោះអតិថិជន ​ដែលបានមកចូលរួមនិង​គាំទ្រ រថយន្តFord ជាច្រើន ។ ចាប់ពីថ្ងៃ​ទីមួយ ដល់ថ្ងៃទីបីនៃ​ការតាំងបង្ហាញពិព័រណ៍​រថយន្តនៅកោះពេជ្រ​នេះ​ឃើញ ថា មានអតិថិជន​កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយ​ថ្ងៃ ហើយក៏មានអតិ​ថិជនដែល​គាំទ្ររថយន្ត Ford ​បានកក់ រថ​យន្តនៅទីនេះ​តែម្ដង ។

រយៈពេល​បីថ្ងៃក្នុងការតាំងបង្ហាញរថយន្ត​Ford នៅទីនេះ មានអិតិថិជនដែលបាន​មកកក់​ និង​ទិញរថយន្ត ​Ford ប្រមាណជា២០ គ្រឿង ហើយ​ចំនួននេះលោកពិត​ជាមានមោទនភាពចំពោះរថ​យន្ត Ford ដែលមានអតិថិជន គាំទ្រ ច្រើនដូចនេះ  ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons