Wednesday, March 20, 2013

ផ្ទះលក់គ្រឿងទេស និងសំអាងការ ត្រូវឆេះម៉ត់


  Mar-21-2013
បន្រាយមានជ័យ - កំពង់ឆ្នាំង ៖ ផ្ទះលក់ គ្រឿងទេស និងសំអាងការយីហោ សំ ភារម្យ ដែលមានទីតាំងស្ថិតនៅភូមិចំការ
តាដោក ឃុំឫស្សីក្រោម ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យលេប ត្របាក់ទាំងស្រុង ដោយបំផ្លាញទ្រព្យ
សម្បត្ដិនៅក្នុងផ្ទះគ្មានសល់ រួមទាំងម៉ូតូ ១ គ្រឿងទៀត ។

                                   

                                  

                                 
យោងតាមប្រភពព័ត៍មានពីមេបញ្ជាការអាវុធហត្ថ ស្រុកមង្គលបុរី លោក រស់ សំបូរ បានថ្លែងឱ្យដឹងថា ករណីអគ្គីភ័យខាង
លើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៤០នាទីរសៀល ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៣ នេះ ដែលមានម្ចាស់ផ្ទះ
ឈ្មោះ គឹម រដ្ឋា អាយុ ៤០ឆ្នាំ ។ លោក រស់ សំបូរ បានបន្ដថា បន្ទាប់ពីទទួលព័ត៌មានករណីអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ច
ចម្រុះរួមមានអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បូករួមទាំងប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ បាននាំគ្នាជួយអន្ដរាគមន៍,
ពន្លត់ អគ្គីភ័យខាងលើនេះ ។ 
ម្ចាស់ផ្ទះកើតហេតុ លោក គឹម រដ្ឋា បាននិយាយថា ផ្ទះរបស់គាត់ដែលធ្វើពីឈើ ប្រកស័ង្កសីទំហំ ៨គុណ នឹង ៥ម៉ែត្រ
ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ដោយបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះអស់គ្មានសល់ រួមទាំងម៉ូតូ១គ្រឿងថែមទៀតផង
។ យ៉ាងណាក៏ដោយម្ចាស់ផ្ទះរូបនេះ មិនទាន់អាចបញ្ជាក់ពីទំហំទឹកប្រាក់នៃការខូចខាត ដែលបណ្ដាលមកពីការឆេះទ្រព្យ
សម្បត្ដិទាំងនោះនៅឡើយទេ ។ 
បើយោងតាមសមត្ថកិច្ចមូលដ្ឋាន ករណីអគ្គីភ័យនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង។ ដោយឡែកនៅទីរួមខេត្ដកំពង់ឆ្នាំង
ឯណេះវិញ អគ្គីភ័យបានឆាបឆេះស្មៅ និងដើមឈើតូចៗកាលពី វេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី ២០ ខែមីនា,
ឆ្នាំ២០១៣ នេះ ហើយអគ្គីភ័យ បានរីករាលដាលទៅដល់បរិវេណអង្គ ភាពស៊ីម៉ាក់ក្នុងទីរួមខេត្ដ ។ ក្រោយមានករណីនេះ
កើតឡើង កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្ដ ពន្លត់អគ្គីភ័យទៅជួយអន្ដរាគមន៍ ហើយភ្លើងបានរលត់ទៅវិញ នៅវេលា
ម៉ោងជិត ៤រសៀល ថ្ងៃដដែល ៕ 

Hot

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons