Monday, March 18, 2013

បាញ់សម្លាប់៣នាក់ ប្លន់យកម៉ូតូ នៅជាំក្សាន្ត




ព្រះវិហារ: ស្ត្រី​ពីរ​នាក់​បងប្អូន​ថ្លៃ និង​ក្មេងប្រុស​ម្នាក់ អាយុ​៧​ឆ្នាំ ដែល​ត្រូវជា​កូន និង​ក្មួយ បាន​ត្រូវ​ចោរ​បាញ់​ស្លាប់ ក្នុងករណី​ប្លន់​ម៉ូតូ​មួយ នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត កាលពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣​។​ ពួកក្រុម​ចោរប្លន់ បាន​យក​ម៉ូតូ​១​គ្រឿង​របស់​ជនរងគ្រោះ​ទៅ​បាត់​។​

​ អាជ្ញាធរ​មូលដ្ឋាន​និយាយថា ជនរងគ្រោះ​ទី​១ ឈ្មោះ​មឿ​ន សុខ​ឃឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​, ទី​២ ឈ្មោះ​ទួត សំ​ប៊ុន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ មឿង សុខ​ឃឿន និង​ទី​៣ ឈ្មោះ​ឈាង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​។​
​    ​
​មិនមាន​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ការ​ប្លន់​នេះ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សូម្បីតែ​សមត្ថកិច្ច​ក៏​ហាក់បីដូចជា​គ្មាន​ពន្លឺ​ដែរ​៕Everyday

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons