Monday, March 18, 2013

ព្រះសង្ឃ​គង់​ក្នុង​វត្ដ​ពោធិ​លង្ការ​ផ្ទុះ​ការ​តវ៉ា​ពេល​ដែល​​ព្រះ​ចៅអធិការ​បណ្ដេញ​សង្ឃ​៣​អង្គ​ចេញពី​វត្ដ​ដោយ​អត្ដ​នោ​ម័ត​



ដោយ​ ៖ ជា ស្រស់ ថ្ងៃទី 18 មីនា 2013ម៉ោង 18:03:43
​ខេត្ដសៀមរាប​ ៖​ ព្រះសង្ឃ​មួយ​ចំនួន​ធំ​គង់នៅ​វត្ដ​ពោធិ​លង្ការ​ក្នុង​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​បាន​នាំ​គ្នា​តវ៉ា​ បន្ទាប់​ពី​ព្រះ​ចៅអធិការ​ក្នុង​វត្ដ​នេះ​បាន​ចេញ​លិខិត​មួយ​ ច្បាប់​ដោយ​បណ្ដេញ​ព្រះសង្ឃ​៣​អង្គ​ចេញពី​វត្ដ​ក្រោម​បទ​ចោទ​​ប្រកាន់​ថា​ ព្រះ​ សង្ឃ​ទាំងនោះ​បាន​យក​ព្រះពុទ្ធ​សាសនា​ ធ្វើ​អាជីវកម្ម​ ។​
​ ហេតុការណ៍​ព្រះសង្ឃ​វត្ដ​ពោធិ​លង្ការ​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​វេលា​រសៀល​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ បរិវេណ​វត្ដ​ខាងលើ​ ។​

​នៅ​ក្នុង​ពេល​មានការ​តវ៉ា​នេះ​ គេ​ ឃើញ​មាន​វត្ដមាន​របស់​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ស្ល​ក្រាម​ជា​ច្រើន​នាក់​មក​ ការពារ​ សន្ដិសុខ​ក្នុង​វត្ដ​ដោយសារ​ខ្លាច​មាន​អំពើ​ហឹ​ង្សា​កើតឡើង​ផង​ដែរ​។​ ប៉ុន្ដែ​ទោះ​ ជា​យ៉ាងនេះ​ក្ដី​ ការ​តវ៉ា​នេះ​មិន​មាន​កើត​ អំពើ​ហឹ​ង្សា​នោះ​ទេ​ ហើយ​បាន​បញ្ចប់​ទៅ​ វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១៥​រសៀល​ ថ្ងៃ​ដដែល​ ក្រោយ​ពី​មានការ​សម្រុះ​ សម្រួល​ពី​ព្រះ​តេជគុណ​ តាត​ មហា​ទី​ ទីប្រឹក្សា​ផ្ទាល់​សម្ដេចព្រះ​មហាសុមេធាធិបតី​ ន​ន្ទ​ ង៉ែត​ សម្ដេច​ព្រះសង្ឃ​ នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ ព្រះ​ចៅអធិការ​វត្ដ​ព្រះ​ឥន្ទ​កោ​សា​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons