Wednesday, March 20, 2013

ឆេះកាមរីឆ្លាមមួយគ្រឿង ពេលកំពុងបើកបរ ផ្អើលអស់អ្នកដំណើរផ្លូវ២៧១


  Mar-21-2013
ភ្នំពេញ ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៧និង៤៥នាទី យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ នៅតាម
បណ្ដោយផ្លូវលេខ២៧១ ជិតស្ថានីយ៍បូមទឹកបឹងត្របែក ដោយរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ
ភ្នំពេញ 2F-7694 ត្រូវបានភ្លើងឆាបឆេះចេញ ពីផ្នែកខាងក្រោមម៉ាស៊ីន ពេលកំពុងបើកបរ។ អ្នកបររថយន្តបានឲ្យដឹងថា
ខ្លួនបានបើករថយន្ត ក្នុងទិសដៅពីផ្ទះ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងគោលបំណងទៅចូលរួម ពិធីជប់លៀង
នៅតាខ្មៅ ស្រាប់តែមកដល់ ចំណុចកើតហេតុក៏ឃើញមានអណ្តាតភ្លើងឆាបឆេះចេញពី កាប៊ីនមុខយ៉ាង សន្ធោសន្ធៅ
តែម្ដង។

                              

                             

                           

                           
ភ្លាមនោះ ខ្លួនបានឈប់រថយន្ត ហើយប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាយកបំពង់បាញ់ពន្លត់ អស់ចំនួន ៣បំពង់ហើយ
នៅតែមិនរលត់ទៀត ទើបអ្នកស្រុកបានហៅ រថយន្តពន្លត់ អគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់អស់មួយគ្រឿង ទើបភ្លើង
រលត់ ធ្វើឲ្យរថយន្តនេះឆេះគ្រឿងម៉ាស៊ីន មួយកំណាត់មុខ។ 
ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យ អ្នកបើករថយន្តរងគ្រោះថ្នាក់អ្វីទេ ខណៈអ្នករួមដំណើរជាមួយ គ្នា ២នាក់ទៀត។
ម្ចាស់រថយន្ត ឈ្មោះ ឈិន រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់ផ្ទះលេខ២៣ ផ្កូវ៤៩២ ក្រុម១២ ភូមិ២
សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons