Friday, March 15, 2013

លោក​ឃិ​ន​ញ៉ា​ណ​នាំ​យក​អំណោយ​អង្ករ​របស់​លោក​រដ្ឋមន្ដ្រី​លឹ​ម​គាន​ហោ​ផ្ដល់​ជូន​យោធា​វរ​សេនា​តូច​ការពារ​ព្រំ​ដែន​លេខ​៤០៦​និង​៤០៧


ដោយ​ ៖ សុខ​ ខេមរា ថ្ងៃទី 15 មីនា 2013ម៉ោង 16:28:28
​ខេត្ដឧត្ដរមានជ័យ​ ៖​ អង្ករ​ចំនួន​៤​តោន​ ដែល​ជា​អំណោយ​របស់​លោក​លឹ​ម​ គាន​ហោ​  រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ត្រូវ​បាន​លោក​ ឃិ​ន​ ញ៉ា​ណ​ ប្រធាន​មន្ទីរ​ ធនធានទឹក​ខេត្ដឧត្ដរមានជ័យ​ នាំ​យក​ទៅ​ ចែក​ជូន​ផ្ដល់​កងទ័ព​សមរភូមិ​មុខ​វរ​សេនា​ តូច​ការពារ​ព្រំដែន​លេខ​៤០៦​និង​៤០៧​ មាន​ជា​អង្ករ​ចំនួន​៤​តោន​ ។​
​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ដ​ ឧត្ដរមានជ័យ​ បានឱ្យ​ដឹង​ថា​ កងទ័ព​វរ​សេនា​តូច​លេខ​៤០៦​ ដែល​ប្រចាំការ​នៅ​ តំបន់​ប្រាសាទ​តា​ក្របី​ ក្នុង​ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ ខេត្ដឧត្ដរមានជ័យ​ លោក​រដ្ឋមន្ដ្រី​បាន​ប្រគល់​ជូន​នូវ​អំណោយ​ចំនួន​២​តោន​ និង​កងទ័ព​វរ​សេនា​តូច​លេខ​៤០៧​ ឈរជើង​នៅ​ត្រ​ពាំង​អំពិល​ សង្កាត់​កូន​ ក្រៀល​ ស្រុក​សំរោង​ ខេត្ដឧត្ដរមានជ័យ​ ក៏​ទទួល​បាន​អង្ករ​ចំនួន​២​តោន​ដូច​គ្នា​ ។​
​លោក​ ឃិ​ន​ ញ៉ា​ណ​ បាន​បន្ដ​ថា​ កន្លង​ទៅ​ លោក​រដ្ឋមន្ដ្រី​តែងតែបាន​ផ្ដល់​ជូន​ ដល់​កងទ័ព​ដែល​ប្រចាំការ​នៅ​សមរភូមិ​មុខ​ គឺ​ខេត្ដឧត្ដរមានជ័យ​ ហើយ​ថ្មីៗ​កន្លង​ ទៅ​នេះ​ លោក​រដ្ឋមន្ដ្រី​ក៏​បាន​ផ្ដល់​ជា​ អំណោយ​សម្ភារ​មួយ​ចំនួន​ទៀត​ដល់​ក្រុម​ យុវជន​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ​ដែល​ចុះ​ វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ មាន​ដូច​ជា​ ទឹកបរិសុទ្ធ​,​ មី​យើង​,​ ត្រីងៀត​,​ ត្រីខកំប៉ុង​  ។​ល​។​
​ក្រៅពី​ការ​គិតគូរ​ដល់​កងទ័ព​នៅ​ សមរភូមិ​មុខ​ ជា​គោលការណ៍​របស់​ លោក​រដ្ឋមន្ដ្រី​ក៏​បាន​ព្យាយាម​ស្វះស្វែង​ រក​ប្រភព​ទឹក​ស្រោចស្រព​ទៅ​លើ​ដីស្រែ​ ប្រជា​កសិករ​នៅ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ដែល​ថ្មីៗ​នេះ​លោក​រដ្ឋមន្ដ្រី​ លឹ​ម​ គាន​ហោ​ បាន​ចែក​ជូន​ម៉ាស៊ីនបូមទឹក​ចំនួន​១០​គ្រឿង​ និង​ក្បាល​បូម​ចំនួន​៥០០​ ម៉ាក​តេ​ជោ​សែន​ ឱ្យ​តាម​មន្ទីរ​ធនធានទឹក​ខេត្ដ​-​រាជធានី​ យក​ទៅ​បម្រើ​ការងារ​ដោះស្រាយ​ជូន​ប្រជា​ ពលរដ្ឋ​ និង​ករណី​ក្បាល​បូម​ទៅ​ចែក​ជូន​ ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons