Monday, January 7, 2013

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ស្ដុក​ចានឆ្នាំង​​បណ្ដាល​ឱ្យ​បុរស​ស្លាប់​មួយ​​ចំហៀង​ ខ្លួន​ត្រូវ​បាត់បង់​ជីវិត​

អគ្គិភ័យ​
បុរស​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​វ័យ​៦៩​​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​មាន​អគ្គិភ័យ​
ឆាបឆេះ​ឡើង​ កាលពី​វេលា​ ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៥​ ខែ​ មក​រា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ លេខ​១៧
​ជាន់​ទី​១​ ផ្លូវ​លេខ​១៤២​ សង្កាត់​ ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ ។​


​ បើ​តាម​សម្ដី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​១​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ​ ផុ​ន​ ឡេ​ង​ ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ ស្លាប់​មួយ​ចំហៀង​ ខ្លួន​(​ជំងឺ​ទឹកនោមផ្អែម​)​មាន​ប្រពន្ធ​ឈ្មោះ​ បេង​ ខេ​ង​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​លក់​ចាន​ ឆ្នាំង​នៅ​ផ្សារ​ថ្មី​ និង​មានកូន​ពីរ​នាក់​ ។​

​ ប្រភព​ដដែល​បន្ដ​ឱ្យ​ដឹង​ថា​ អគ្គិភ័យ​ ដែល​ឆាបឆេះ​ខាងលើ​នេះ​ គឺ​បណ្ដាល​មក​ ពី​ធូប​អុជ​នៅ​កន្លែង​កុងម៉ា​ ព្រោះ​ថ្ងៃនេះ​ ជា​ថ្ងៃសីល​ទើប​បណ្ដាល​ឱ្យ​ឆាបឆេះ​ បែប​នេះ​ ប៉ុន្ដែ​មិន​រាលដាល​ដល់​ផ្ទះ​ប្រជា​ ពលរដ្ឋ​ផ្សេង​នោះ​ទេ​ ដោយសារ​រថយន្ដ​ ពន្លត់​អគ្គិភ័យ​របស់​នគរបាល​កា​រិ​យា​ ល័យ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ ខណ្ឌ​មួយ​ចំនួន​ចេញ​ទៅ​អន្ដរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ​ផង​ដែរ​ ។​ ប៉ុន្ដែ​ជា​អកុសល​ ទ្វារ​ខាង​មុខ​ត្រូវ​ជាប់​សោ​ទម្រាំ​និង​វាយ​ ទម្លុះ​ទ្វារ​ដែល​ជាប់​សោ​នោះ​ដើម្បី​បាញ់​ ពន្លត់​ជួយ​បុរស​រង​គ្រោះ​ដែល​ជាប់​សោ​ នៅ​ក្នុងផ្ទះ​នេះ​បាន​ធ្វើ​ឱ្យ​ឈ្លក់ផ្សែង​ដក​ ដង្ហើម​លែង​រួច​ទើប​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​ទោះបី​ក្រុម​ សង្គ្រោះ​ ព្យាយាម​វាយ​សោ​ទម្លាយ​ទ្វារ​បម្រុង​យក​ជន​រង​គ្រោះ​ក៏​ដោយ​  ។​

​ នៅ​ក្នុង​ហេតុការណ៍​ភ្លើង​កំពុង​ឆាប​ ឆេះ​ខាងលើ​នេះ​ គេ​ឃើញ​មាន​លោក​ សុខ​ សម្បត្ដិ​ អភិបាល​ខណ្ឌដូនពេញ​បាន​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ក៏​បាន​ ចូលរួម​សោកស្ដាយ​ទៅ​លើ​ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​ឧប្បត្ដិហេតុ​ ភ្លើង​ឆេះ​ ។​

​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បាញ់​អន្ដរា​ គម​ន៍​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ​បាន​ប្រើ​ រថយន្ដ​អស់​ចំនួន​១០​រថយន្ដ​ ហើយ​សម្ភារ​ ដែល​បាត់បង់​ សុទ្ធតែ​ជា​សម្ភារ​ចានឆ្នាំង​ ដែល​ជាទី​តាំង​ស្ដុក​ទុក​ ៕

អត្ថបទដកស្រង់ពីនគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons