Tuesday, October 9, 2012

ឃាត់ខ្លួន​ស្ដ្រី​ជនជាតិ​ថៃ ២​នាក់ នៅ​ព្រ​លា​នយន្ដហោះ​អន្ដរជាតិខេត្ដ​សៀម-​រាប និង​ថ្នាំញៀន​កូកាអ៊ីន ជាង ១១​គីឡូក្រាម​


ស្ដ្រី​ជនជាតិ​ថៃ CHAITHONG ORRAPUN និង​កូកាអ៊ីន​៦​គីឡូក្រាម
ខេត្តសៀមរាប: នេះ​ជា​លើក​ទី​៣ ហើយ ដែល​សមត្ថកិច្ច​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ ខេត្ដ​សៀមរាប រួមមាន សមត្ថកិច្ច​គយ​, នគរបាល​អន្ដោរ​ប្រវេសន៍ បានសម្រេច​ឃាត់ខ្លួន​ជនបរទេស និង​ដកហូត​គ្រឿងញៀន ជាច្រើន​គីឡូក្រាម​។ ដោយឡែក​លើក​ទី​៣ ចុងក្រោយ​នេះ គឺ​សមត្ថកិច្ច​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ សៀមរាប បាន​ឃាត់ខ្លួន​ស្ដ្រី​ជនជាតិ​ថៃ​ចំនួន ២​រូប ហើយ​ដកហូត​ថ្នាំញៀន​កូកាអ៊ីន ចំនួន ១១​គីឡូក្រាម និង ៤៩០​ក្រាម​។
ថ្នាំញៀន​កូកាអ៊ីន​ចំនួន​១១​គីឡូក្រាម និង​៤៩០​ក្រាម​ដកហូត វ៉ា​លី​ស​ធំ​មួយ ពី​ស្ដ្រី​ជនជាតិ​ថៃ​២​រូប​នៅ​ព្រ​លា​ន្ដ​យន្ដហោះ​សៀមរាប
​ការឃាត់ខ្លួន​ស្ដ្រី​ជនជាតិ​ ថៃ រត់ពន្ធ​គ្រឿងញៀន​ទាំងពីរ​នាក់​ខាងលើ គឺធ្វើឡើង​ដោយ សាខាគយ​ប្រចាំ​ព្រ​លា​ន្ដ​យន្ដ ហោះ​អន្ដរជាតិ​សៀមរាប និង​នគរបាល​អន្ដោរ​ប្រវេសន៍​ប្រចាំ​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ​។ ក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ សមត្ថកិច្ច​គយ និង​អន្ដោរ​ប្រវេសន៍​ប្រចាំ​ព្រ​លា​ន្ដ​យន្ដហោះ ក៏បាន​អញ្ជើញ​ឱ្យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ដ​សៀមរាប និង​កង​រាជ អាវុធហត្ថ​ខេត្ដ​សៀមរាប ចូលរួម​ផងដែរ​។

​ប្រតិ​ប​ត្ដិ​ការ​នេះ ប្រ​ព្រឹ​ត្ដ​ឡើង​នៅ​ម៉ោង ១៥ និង ៤៥ នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០១២ ស្ថិតក្នុង​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ​សៀមរាប​តែម្ដង​។
សមត្ថកិច្ច​កំពុងបើក ធុង​ដែលមាន​ផ្ទុក កូកាអ៊ីន​នៅ​ខាងក្នុង ដែល​បង្កប់​នៅក្នុង​
ស្នងការរង​ខេត្ដ​សៀមរាប ទទួលបន្ទុក​បង្ក្រាប​ប​ទ​ល្មើស ដែល​គេ​ប្រគល់​ជនជាតិ​ថៃ និង​វត្ថុតាង ដើម្បីឱ្យ​កសាង​រឿង​បញ្ជូនទៅ​តុលាការ មិន​អនុញ្ញាតឱ្យ​អ្នកកាសែត​យក​ព័ត៌មាន​ឡើយ​។
​ប៉ុន្ដែ​មន្ដ្រី​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ ដែល​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​នោះ មិនបាន​លាក់​ព័ត៌មាន​ឡើយ​។

​ មន្ដ្រី​សមត្ថកិច្ច​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ បាន​និយាយថា ជនជាតិ​ថៃ​ទាំង​ពីររូប គឺ​មួយរូប មានឈ្មោះ YAWA NOPHAT WARA PORN ភេទ​ស្រី កើត​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​១៩៩២ កាន់​លិខិតឆ្លងដែន​ប្រទេស​ថៃ​លេខ Z398642 និង​រឹបអូស បាន​គ្រឿងញៀន ប្រភេទ​កូកាអ៊ីន ចំនួន ៥​ពាន់​ក្រាម (៥​គីឡូក្រាម​)​។
ស្ដ្រី​ជនជាតិ​ថៃ YAWA NOPHAT WARA PORN ចាប់ខ្លួន​ជាមួយ ចាប់ខ្លួន​ជាមួយនិង​កូកាអ៊ីន​៥​គីឡូក្រាម
ស្ដ្រី​ជនជាតិ​ថៃទី​ពីរ មានឈ្មោះ CHAITHONG ORRAPUN កើត​នៅ​ឆ្នាំ​១៩៨៦ កាន់​លិខិតឆ្លងដែន​ប្រទេស​ថៃ លេខ B672972 និង​រឹបអូស​គ្រឿងញៀន​បាន​ចំនួន ៦៤៩០​ក្រាម (៦​គីឡូក្រាម និង ៤៩០​ក្រាម​)​។

​ ប្រភពពី​មន្ដ្រី​ព្រ​លា​ន្ដ​យន្ដហោះ​ខេត្ដ​សៀមរាប បានឱ្យដឹងថា ស្ដ្រី​ជនជាតិ​ថៃ​ទាំង​ពីររូប ដែល​ឃាត់ខ្លួន​នោះ គឺ​ជិះ​យន្ដហោះ​រួមគ្នា តាម​ជើងហោះហើរ MI633 ចេញពី​ទីក្រុង​ម៉ា​ស៊ី​សេ​ដូ​ណា ប្រទេស​ប្រេ​ស៊ី​ល ហើយ​ចុះចត នៅ​ប្រទេស​សឹង្ហ​បុរី និង​បន្ដដំណើរ​មកកាន់​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ ខេត្ដ​សៀមរាប​។ ស្ត្រី​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន នៅ​ម៉ោង ១៥ និង ៤៥ នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២​។

​សមត្ថកិច្ច បានឱ្យដឹងថា គ្រឿងញៀន ដែល​ដកហូត​ពី​ជនជាតិ​ថៃ​ទាំង ២​នាក់ គឺ​ពួកគេ បាន​បង្កប់​នៅក្នុង​វ៉ា​លី​ស ដាក់​ខោអាវ​រៀងៗ​ខ្លួន ហើយ​មាន​ទំហំ​ធំៗ និង​វ៉ា​លី​ស​នោះ គេ​បាន​ផ្ញើរ​ពី​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មិនបាន​យួរ​ជាប់​នឹង​ខ្លួន​ឡើយ​។

​ នៅក្នុង​វ៉ា​លី​ស​ផ្ញើរ​របស់​ស្ដ្រី​ជនជាតិ​ថៃ​ឈ្មោះ CHAITHONG ORRAPUN គឺ​ខាងក្នុង មាន​ដាក់​ធុង​ស្ពេ​ត្រូ​ជ្រុង​មួយ ពណ៌​ផ្ទៃមេឃ និង​ខាងក្នុង បង្កប់ ដោយ​កូកាអ៊ីន ចំនួន ៦​គីឡូក្រាម និង​៤៩០​ក្រាម​។ ដោយឡែក​ស្ដ្រី​ជនជាតិ​ថៃ​ឈ្មោះ YAWA NOPHAT WARAPORN ក៏បាន​បង្កប់ ក្នុង​វ៉ា​លី​ស​ធំ ហើយ​ផ្ញើមក​។ ក្នុង​វ៉ា​លី​ស មាន​កាបូប​មួយទៀត ដែល​ដាក់​កូកាអ៊ីន ចំនួន ៥​គីឡូក្រាម​។​

​សមត្ថកិច្ច​បានឱ្យដឹង​ ទៀតថា ការ​ឈានដល់​ឃាត់ខ្លួន​ស្ដ្រី​ជនជាតិ​ថៃ​ខាងលើ សមត្ថកិច្ច​បាន​សង្ស័យ ហើយក៏​មាន​កិច្ចសហការ​ពី​នគរបាល​អន្ដោរ​ប្រវេសន៍ និង​គយ ប្រចាំ​ព្រ​លា​ន្ដ​យន្ដហោះ​សៀមរាប ក៏បាន​រកឃើញ​គ្រឿងញៀន​ទាំងនោះ និង​ឈានទៅ​ឃាត់ខ្លួន​ស្ដ្រី​ទាំង​ពីររូប​ខាងលើ​។

​ប្រភព​បាន​ និយាយទៀតថា គេ​បាន​សង្ស័យ​លើ​ស្ដ្រី​ជនជាតិ​ថៃ​ឈ្មោះ CHAITHONG ORRAPUN ធ្លាប់​នាំចូល​គ្រឿងញៀន​ពី​បរទេស ចូលមក​កាន់​ប្រទេស​កម្ពុជា​ម្ដង​រួចមកហើយ​។

​សូមបញ្ជាក់ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១២​កន្លងទៅ សមត្ថកិច្ច​នគរបាល​អន្ដោរ​ប្រវេសន៍ និង​សាខាគយ​ប្រចាំ​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ សៀមរាប បាន​បង្ក្រាប​គ្រឿងញៀន​ពីរ​ករណី​រួចមកហើយ និង​ឃាត់ខ្លួន​មនុស្ស​បាន ៣​នាក់ ក្នុងនោះ មាន​ស្ដ្រី​ជនជាតិ​ថៃ ២​រូប និង​បុរស​ជនជាតិ​ហ្វីលីពីន ចំនួន​១​រូប ព្រមទាំង​ដកហូត​គ្រឿងញៀន​ជាង ១០​គីឡូក្រាម​។

​ប្រតិ​ប ​ត្ដិ​ការ​នេះ គឺជា​ស្នាដៃ​ដ៏​ធំធេង​មួយ​របស់​សមត្ថកិច្ច​នគ​របាល​អន្ដោរ​ប្រវេសន៍ និង​សាខាគយ​ប្រចាំ​ព្រ​លា​ន្ដ​យន្ដហោះ​អន្ដរជាតិ​សៀមរាប ដែល​បាន​ខិតខំ​ប្រើប្រាស់​ជំនាញ និង​បទបញ្ជា​របស់​ថ្នាក់លើ ហើយ​ឈានដល់​ការបង្ក្រាប​គ្រឿងញៀន​ជា​បន្ដបន្ទាប់ ក្នុង​រង្វង់​សមត្ថកិច្ច​របស់ខ្លួន​៕ ដោយ: បាយ័ន (CEN)និងksn

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons