Monday, October 8, 2012

តំណាង​សហគមន៍​ដីធ្លីសុំព្រះមហាក្សត្រ ​ដោះលែង លោកម៉ម សូណង់ដូ​




ថ្ងៃទី​ 08 ខែតុលា ឆ្នាំ2012, ម៉ោង 08:04 AM ឈ ភ
1

ភ្នំពេញ: ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោកថ្ងៃនៅ​ព្រឹកទី​៨ ខែតុលា ឆ្នាំ​២០១២នេះ ទោះបីជា​មាន​ការរារាំង​រំខាន​ពី​សំណាក់​កំលាំង​សមត្ថកិច្ច​ក៏​ដោយ​ បន្ទាប់​​ដាក់​ញ្ញតិ​ជូន​ប្រធានសភា តំណាង​ប្រជាពលរដ្ឋ ដែល​មកពី ៤១ សហគមន៍ នៅ​ភ្នំពេញ បាន​បន្ត​ហែ​ញ្ញត្តិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ
 សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅឯ​ព្រះបរមរាជវាំង ។​

​យោង ​តាម​ញ្ញតិ​របស់​ ចុះ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១២ ដែល​ក្រុម​អ្នកគាំទ្រ លោក ម៉ម សូណង់ដូ ដាក់​ថ្វាយ​ព្រះមហាក្សត្រ សមាជិកសមាគម​អ្នក​ប្រជាធិបតេយ្យបាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ តុលាការក្រុង​ភ្នំពេញ​ ​បានចេញ​​សាលក្រម​​កាត់ទោស លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល ដោយ​ចោទប្រកាន់​ថា លោក ម៉ម សូណង់ដូ​ជាប់​ពាក់ព័ន្ធ​គំរោង​បង្កើត​អប្បគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លង ខេត្ត​ក្រចេះ​។​

​ញ្ញាតិ​ នោះ បានបញ្ជាក់អះអាង​ថា ធាតុពិត លោក ម៉ម សូណង់ដូ ពុំ​ពាក់ព័ន្ធ ដូច​ការចោទប្រកាន់​នោះ​ទេ ពីព្រោះ​លោក ម៉ម សូណង់ដូ ជា​អ្នកគោរពច្បាប់ គោរព​រដ្ឋធម្មនុញ្ញ និង​ព្រះមហាក្សត្រ ហើយ​លោក​តែងតែ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​គោរព​ច្បាប់ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក និង​ចៀសវាង​ប្រើ​អំពើហិង្សា​គ្រប់​រូបភាព​។  បើ​លោក ម៉ម សូណង់ដូ ប្រព្រឹត្ត​ខុស​មែន គឺ​មិន​អាច​លាក់​ពី​សមាជិក​ទាំងអស់​បាន​ទេ​។​ ម្យ៉ាងទៀត លោក ម៉ម សូណង់ដូ សុខចិត្ត​ធ្វើ​ដំណើរ​ពី​បរទេស មក​ចូល​ក្នុង​ពន្ធនាគារ ដើម្បី​ប្រឈមមុខ​ច្បាប់ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់លោក​។

​ ក្រុម​អ្នកគាំទ្រ បាន​ទូល​ស្នើ​សុំ​ព្រះមហាក្សត្រ មេត្តា​ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដើម្បី​បាន​ដោះលែង លោក ម៉ម សូណង់ដូ ពី​ពន្ធនាគារ ដោយ​ព្រះទ័យ​សណ្តោស​ប្រណី​ដ៏​ខ្ពង់ខ្ពស់​៕agkorthom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons