Friday, October 5, 2012

អាជា្ញធរថៃ ចាប់បានវត្ថុបុរាណខ្មែរ ៥ដុំ


Oct-05-2012

                                     

យោងតាមកាសែត​ដឺ ណេ​សិន ​របស់​ថៃ​ បានឲ្យដឹងថា​ បន្ទាប់ពី​ការស៊ើបអង្កេត​ទៅលើ​ការរត់ពន្ធ​រូប​បដិមា​ឆ្លងកាត់
​ព្រំដែន​នៅ​ឃុំ​តាំ​បុនថាខាំ​ នៃ​ស្រុក​អារញ្ញ ប៉ូលិស​ និង​ក្រុម​យោធា​បាន​ល្បាត​តំបន់​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​រហូត
ដល់​ពួក​គេ​ប្រទះ​ឃើញ​រថយន្ត​មួយ​​បាំង​កន្លះ​គួរឲ្យសង្ស័យ​មួ​យ ​និង​បាន​ឃាត់​ឆែកឆេរ​។ ​

កាសែត​បាន​បន្តទៀត​ថា ​រថយន្ត​បាន​បង្កើន​ល្បឿន​ តែ​ប៉ូលិស​បាន​ដេញ​​តាម​ និង​ឃាត់​រថយន្ត ចាប់ខ្លួន​អ្នកបើក​រថយន្ត​
ហើយ​បាន​រកឃើញ​បដិមា​ ៥​នៅក្នុង​បាវ​ជី។​ គេ​សង្ស័យថា​បដិមា​ទាំងនេះ​មាន​​អាយុ​ពី ​១.២០០​ទៅ​២.០០០​ឆ្នាំ​។
រូប​បដិមា​បុរាណ​ខ្មែរ​៥​ ដែល​គេ​និយាយថា​ មាន​ចំណាស់​យ៉ាងតិច​ ១.២០០​ឆ្នាំ ត្រូវបាន​ប៉ូលិស​ខេត្ត​សាកែវ​ ជាប់​ព្រំដែន​
កម្ពុជា ​ចាប់​​បាន​ពី​ពួក​លួច​រត់ពន្ធ​កាលពី​ថ្ងៃ​ម្សិលមិញ។

អ្នកបើក​រថយន្ត​ឈ្មោះ​ ផា​នូ​ពង់​ បាន​ប្រាប់​ប៉ូលិស​ថា ​ខ្លួន​បាន​ទទួល​ដឹក​វត្ថុ​បុរាណ​ទាំង​នេះ​ពី​ជនជាតិ​កម្ពុជា​ម្នាក់​
ដើម្បី​យក​វា​ទៅឲ្យឈ្មួញ​ថៃ​ម្នាក់​នៅ​ក្រុង​បាងកក ​ដែល​គ្រោង​នឹង​លក់​វា​ទៅ​ឲ្យពួក​ទេសចរ​បរទេស​។​ អ្នកបើកបររូបនោះ
​បាន​អះអាង​ថា​ បដិមា​ទាំងនេះ​សុទ្ធតែ​ជា​វត្ថុ​ចម្លង ​ដោយ​ធ្វើ​ឲ្យ​មើល​ទៅ​ដូចជា​វត្ថុ​បុរាណ​ ដើម្បី​បន្លំ​ពួក​ឈ្មួញ​វត្ថុ​បុរាណ​
បរទេស​។

ប៉ូលិស​បាន​បញ្ជូន​អ្នកបើកបរ ​និង​បដិមា​ដែល​ចាប់បាន​ទាំង​នេះ​ ទៅ​ការិយាល័យ​គយ​ស្រុក​អារញ្ញ ​ដើម្បី​ចាត់ការ​តាម​ផ្លូវ
ច្បាប់​ហើយ​រូប​​បដិមា​នឹង​បញ្ជូនទៅ​ឲ្យការិយាល័យ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ត្រួតពិនិត្យ​៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons