Thursday, October 4, 2012

នគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយច្បាប់និងគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព



(ដោយ៖អ..មប៉ោយប៉ែត)៖នគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយច្បាប់និងគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ដែលបន្ថែមលើចំនួន ៤ចំនុចទៀត នៅចំនួនបីភូមិរួមមាន៖ ភូមិប៉ោយប៉ែត ភូមិក្បាលកោះ និងភូមិអូរជ្រៅ ដែលភូមិទាំងនេះស្ថិតក្នុង សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
               ពិធីនេះត្រូវបានប្រារព្វធ្វើឡើងនៅភូមិក៥ និងភូមិប៉ោយប៉ែត ដែលមានការ អញ្ជើញចូលរួមពីលោក ហ៊ត វិបុល នាយរងប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត លោក មេភូមិ មេក្រុម និងប្រជាពលរដ្ឋ ចូលរួមមកពីភូមិទាំងបី សរុបចំនួន ១៩៤គ្រួសារផងដែរ។
                លោក ហ៊ត វិបុល បានដឹងនៅថ្ងៃទី ខែតុលា ថា ក្រោមការចាត់តាំងរបស់លោក អ៊ឹម សុភារះ នាយប៉ុស្តិ៍ សង្កាត់ ប៉ោយប៉ែត នាថ្ងៃទី ខែតុលានេះ លោកបានដឹកនាំមន្ត្រីនគរបាលក្នុងប៉ុស្តិ៍ ចុះជួបសំណេះសំណាលជាមួយបង ប្អូនប្រជាពលរដ្ឋនិងផ្សព្វផ្សាយពីច្បាប់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៤ចំនុចដែល ក្រសួងមហាផ្ទៃ ទើបតែបន្ថែមថ្មី ដើម្បីឲ្យពួកគាត់បានយល់ដឹងនិងចូលរួមគោរពច្បាប់បានគ្រប់ៗគ្នា ហើយម៉្យាងទៀត រាល់ពេល មានបទល្មើស ឬ មុខសញ្ញាសង្ស័យផ្សេងៗ លបលួចចូលមកលាក់ខ្លួនក្នុងមូលដ្ឋានពួកគាត់អាចរាយការណ៍ជូន សមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេលវេលា៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons