Friday, October 5, 2012

ទិ​វា​​​គ្រូប​ង្រៀន​​​​ពិ​ភពលោ​ក​​ ​គ្រូ​ប​ង្រៀ​ន​ទា​ម​​ទារ​​​​ឡើ​ង​​ប្រា​ក់​ខែ​ ​​​





ថ្ងៃទី​ 05 ខែតុលា ឆ្នាំ2012, ម៉ោង 08:18 AM
2

ក្នុងទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលានេះ ​ក្រុម​គ្រូបង្រៀន​ជាង ២០០ នាក់ មកពី​តាម​បណ្តា​ខេត្ត ​រាជធានី ចំនួន ១៦ បានមកប្រមូលផ្តុំ​នៅ​សួន​ប្រជាធិបតេយ្យ នៅ​ជិត​សាលា​រាជធានី​ភ្នំពេញ ដោយមាន​លើក​បដា ទាមទារ​ដំឡើង​ប្រាក់ខែ​ផងដែរ​។​
​ ​លោក រ៉ុង ឈុន បាន​ឡើងអានញត្តិរបស់​សមាគម​គ្រូបង្រៀន ដែលផ្តោតលើ​បញ្ហា ៩ ចំណុច ដែល​រួមមាន​៖ ដំឡើង​​តម្លៃ​ឯ​កត្តា​ស​ន្ទ​ស្សន៍​​នៃ​​​បៀ​វ​ត្ស​​រ៍​​​មូ​លដ្ឋ​ន​​​រ​ប​ស់ ​​​មន្ត្រី​រា​​ជ​កា​​​​រស៊ី​វិល ( គ្រូបង្រៀន ) ឲ្យបាន​ចំនួន ៦.៧០០ រៀល ក្នុង​មួយ​ស​ន្ទ​ស្សន៍ នៅ​ដើមឆ្នាំ​២០១៣, ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ បើកប្រាក់​ជូន​គ្រូបង្រៀន និង​ថវិកា​របស់​សាលារៀន ព្រមទាំង​ស្នើសុំ​បង្កើត​ផ្នែក​​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​ អំពើពុករលួយ នៅក្នុង​ក្រសួង​អប់រំ ដើម្បី​ត្រួត​ពិនិត្យ​ភាពមិនប្រក្រតីនៃ​អំពើ​ពុករ​លួយ ឧទាហរណ៍ ដូចជា សេវា​ប្រាក់​បង់​ក្រៅ​ផ្លូវការ ជាដើម​។​
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើកឡើងដែរ​ថា ក្រុមគ្រូបង្រៀន ទាមទារ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ ជូន​ដល់​គ្រូបង្រៀន​នូវ​សំណើ​មួយ​ចំនួន ដែល​រួមមាន​៖ ការ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន ១ លាន​រៀល ស្មើ​ប្រមាណ ២៥០ ដុល្លារ ក្នុង​មួយ​ខែ កា​រ​​ដំ​​ឡើ​ង​​​ប្រា​ក់​​​​អ​តី​ត​ភា​ព​​​កា​​រ​​ងារ​ និង​ដំឡើង​​ប្រាក់​ថែម​ម៉ោង ជាដើម​។
តា​​ម​​​​ស​មា​គម​​​​​គ្រូ​​​ប​​​ង្រៀ​ន​ ​ប្រា​ក់​ខែ​​​គ្រូ​ប​ង្រៀ​ន​ប​ច្ចុ​ប្ប​ន្ននៅ​​​ប​ឋ​ម​សិ​ក្សា​ ​គឺ​​ចា​ប់​ពី​​​ចំ​នួ​ន​ ​២៤​០​.០​០​០​ រៀ​ល​ ស្មើ​​ប្រមា​ណ​ ៦​​០ ​ដុល្លារ​​។ សម្រា​ប់​​​​​គ្រូ​​​​​អ​នុ​​​វិ​​​ទ្យា​​​ល័​​​យ​ ​​​មា​ន​​​​​​​​​ចំនួ​​​ន​ ​៣​០​០​.​០​០​០ ​រៀ​ល ​ស្មើ​​ប្រមាណ ៨០ ដុល្លារ និង ៤៤០.០០០ រៀល ស្មើ​ប្រមាណ ១០០ ទៅ ១១០ ដុល្លារ ក្នុង​មួយ​ខែសម្រាប់​គ្រូ​វិទ្យាល័យ​។​
ទិ​វា​​​គ្រូ​ប​ង្រៀន​​​ពិ​ភ​ព​លោ​ក​​​ឆ្នាំ​នេះ​ បា​ន​​​ប្រា​រ​ព្ធ​​ឡើង​លើ​​​ប្រ​ធាន​ប​ទ​ “​​យើ​ង​​​ប្រ​កាន់​​​ជំ​ហ​រ ​ដើ​ម្បី​​គ្រូ​ប​ង្រៀ​ន​​”​​​។​ ​ស​​​​មា​​​គម​​​​​​គ្រូ​​​ប​​ង្រៀ​​ន​​ ​ស​ង្ឃឹ​ម​​ថា​ ​​រ​​ដ្ឋ​ស​​ភា​ ​​រ​ដ្ឋា​ភិ​​​​បា​​ល​​​ ​​និ​​​ង​​​​​ក្រ​​សួ​​ង​​​អ​ប់​រំ​ ចូលរួម​សហការ​ជាមួយ​អ្នក​តំណាង​សមាគម​គ្រូបង្រៀន ដើម្បី​ស្វែងរក​នូវ​ដំណោះ​ស្រាយ ក្នុង​ការជួយ​លើកកម្ពស់​គុណភាព​អប់រំ​ ៕akt


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons