ជនរងគ្រោះ
សង្ស័យថាស្លាប់ដោយគាំងបេះដូងនៅក្នុងទឹកបាតសមុទ្រខណៈ ដែលពួកគេបានប្រើឧបករណ៍ជ្រមុជ ទឹកបាញ់ថ្នាំ
ចាប់ត្រីតុកកែ ។
សាកសពនោះត្រូវបានម្ចាស់ទូកនេសាទនោះដឹកយកមកដល់តំបន់អ៊ូ វៀតណាមក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះ
សីហនុ នៅវេលាទៀបភ្លឺព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២នេះ ។
មន្ដ្រីនគរបាលបាននិយាយថាជនរងគ្រោះមានឈ្មោះយ៉ យ៉ាងរី ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិវៀតណាមនិងប្រពន្ធ
ឈ្មោះចូវ ជីហុង ជនជាតិវៀតណាមបច្ចប្បន្នស្លាក់នៅតំបន់អ៊ូវៀតណាមក្នុងភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលបានបន្ដថា ទូកនេសាទរបស់ជនជាតិវៀតណាមមួយនេះ ប្រកបរបរមុជចាប់ត្រីតុកកែនៅតាមថ្មក្នុង
បាតសមុទ្រ ពួកគេបានប្រើប្រាស់ឧបករណ៍ម៉ាស៊ីនបូមខ្យល់នៅលើទូក ដោយដាក់ទុយោខ្យល់ចុះក្នុងបាតសមុទ្រ
រីឯអ្នកមុជទឹកនោះគេមានចងសំណ ទម្ងន់ប្រមាណជាង២០គីឡូក្រាមដើម្បី កុំឱ្យអណ្ដែតឡើងសម្រួលដល់ការតាម
ចាប់ត្រីនៅក្នុងបាតសមុទ្រ ។
ប្រភពដដែលបានបន្ដថា ជំហានដំបូងអ្នកមុជទឹកនោះចុះទៅបាតសមុទ្រ គេបានកត់សម្គាល់មើលហ្វូងត្រីតុកកែបើ
មានច្រើនគេហែលទៅខាងលើទឹក បន្ទាប់មកគេបាញ់ថ្នាំដាក់ហ្វូងត្រីនោះ ក្នុងគោលបំណងឱ្យត្រីតុកកែនោះសន្លប់
ហើយចាប់ច្រកបាវតែម្ដង ។ ការចុះធ្វើ សកម្មភាពក្នុងទឹកនោះមិនប្រាកដថា បានសេចក្ដីសុខជារៀងរាល់ថ្ងៃនោះទេ
ជួនកាលម៉ាស៊ីនខ្យល់នៅលើទូករលត់ អ្នកមុជទឹកនោះក៏អាចដាច់ខ្យល់ស្លាប់ បានដែរ ព្រោះរូបគេមិនអាចឡើងមក
ដកដង្ហើមបានដោយសុវត្ដិភាពនោះទេព្រោះមានចងសំណជាង២០គីឡូក្រាមនៅជាប់នឹងខ្លួនដូចនេះអ្នកដែលទទួល
រងគ្រោះនោះគឺពុំមានអ្វីសង្ឃឹមក្រៅពីស្លាប់នោះទេ ។
ប្រការមួយទៀតដែលអាចឱ្យអ្នកជ្រមុជទឹកនោះស្លាប់បានដែរគឺការបាញ់ថ្នាំឱ្យត្រីសន្លប់ដោយច្រឡំទឹកហូរនាច និង
ហូរជោរថ្នាំពុលសន្លប់នោះអាចជះមកលើរូបរៀងកាយអ្នកបាញ់ថ្នាំនោះវាក៏បណ្ដាលឱ្យសន្លប់ខ្លួនឯងនៅបាតសមុទ្រ
ហើយក៏ដាច់ខ្យល់ស្លាប់ម្នាក់ឯងក្នុងទឹកនោះដែរ។ ប៉ុន្ដែមុខរបរមួយនេះមិនត្រូវបានមានការហាមឃាត់ពីសមត្ថកិច្ច
នៅតាមដែននោះទេបែរជាមានការគាំទ្រយ៉ាងពេញទំហឹងទៅវិញ ៕
អត្ថបទដកស្រង់ពីកាសែតនគរវត្ត

