Friday, October 5, 2012

ប្រ​ធាន​​​​ក្លឹ​ប​​អ្ន​កកាសែ​ត ​អំ​ពា​វ​នា​វ​ឲ្យ​អ្ន​ក​កា​សែ​ត​ ​ផ្តោ​ត​អា​រ​ម្ម​ណ៍​​​លើ​​ប​ញ្ហា​​ស​ង្គ​ម​​​​​


ថ្ងៃទី​ 05 ខែតុលា ឆ្នាំ2012, ម៉ោង 03:22 AM ឈ ភ
2


CEN: លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នកកាសែត បង្កើន​ការចាប់អារម្មណ៍​លើ​អត្ថបទ​ព័ត៌មាន ពាក់​ព័ន្ធ​​​នឹង​​​ជី​វ​ភា​ព​​​ប្រចាំ​​ថ្ងៃ​​រ​​ប​ស់​​​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​ក​ម្ពុ​ជា​ នោះ​​គឺ​ការ​ធ្វើ​សេចក្តីរាយការណ៍ ព័ត៌មាន ដែល​អាច​ជឿ​ទុកចិត្តបាន ពាក់ព័ន្ធ​នឹង​ការធានារ៉ាប់រង​ជីវិត​។
​សេចក្តីអំពាវនាវ​របស់ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​ខាងលើនេះ បាន​ធ្វើឡើង ក្នុង​សិក្ខាសាលា ស្តីពី សារៈប្រយោជន៍ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត ​ដែ​ល​​​បា​ន​​​ប្រព្រឹ​ត្ត​​​ទៅ​​ ​នៅ​​​ម៉ោ​ង​ ​៩ ​ព្រឹ​ក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ រាហ្វ​ល ឡឺ រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​។

​ចំពោះ​មុខ​អ្នកកាសែត លោក ប៉ែន សមិទ្ធិ បាន​លើកឡើង​ថា កន្លងមក អ្នកកាសែត​យើង បាន​សរសេរ​សេចក្តីរាយការណ៍​ច្រើន ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម បទល្មើស ឬក៏​ករណី​រំលោភ​សេពសន្ថវៈ ជាដើម​។ ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅ លោក​សូម​អំពាវនាវ​ដល់​ក្រុម​អ្នកកាសែត​យើង បង្កើន​ការយកចិត្ត​ទុ​ក​ដា​ក់​ ​ធ្វើ​​​សេ​ច​ក្តី​រាយ​កា​រ​ណ៍​​​ព័​ត៌​មា​ន ​​ដោ​យ​​សុ​​​ក្រឹត្យ​ពាក់ព័ន្ធ​នឹង​សេវា​ធានារ៉ាប់រង​ជីវិត ដែល​ផ្តល់​សារប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើង​។​

​ក្លឹប​អ្នកកាសែត​ កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត បាន​សហការ​រៀបចំ សិក្ខាសាលា សម្រាប់​អ្នកសារព័ត៌មាន ស្តីពី "​សារៈប្រយោជន៍​នៃ​សេវា​ធានា​រ៉ាប់​រ​ង​​អាយុ​ជិវិត​"​។ សិក្ខាសាលា​នោះ នឹង​ណែនាំ​ពី​សារៈប្រយោជន៍​នៃ​សេវា​ធានារ៉ាប់រង​អាយុ​ជិវិត ដែល​ជា​ផលិតផល និង​ឧស្សាហកម្ម​ថ្មី ទើបតែ​ចាប់​ផ្តើ​ម​ ​នៅ​ក្នុ​ង​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​ ក្នុ​ង​ឆ្នាំ​២០១២​នេះ​។ សិក្ខាសាលា​នោះ មាន​ការចូលរួម​ពី​និពន្ធ​នាយក និពន្ធ​នាយករង និង​អ្នកសារព័ត៌មាន មកពី​គ្រប់​ស្ថាប័ន​កាសែត ទស្សនា​វ​ដ្តី ទូរទស្សន៍ និង​វិទ្យុ​៕​akt

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons