Wednesday, October 10, 2012

សម្តេ​ច ហ៊ុន​​​ សែ​ន​ ​ប​ញ្ចេ​ញ​​​ប្រតិ​កម្ម​​ប​ញ្ឆិ​ត​ប​ញ្ឆៀង​លើ​ក​ដំបូ​ង​ ​សំ​ដៅ​លោ​ក​ម៉ម​ ​សូ​ណ​ង់​ដូ​​​​​​




ថ្ងៃទី​ 10 ខែតុលា ឆ្នាំ2012, ម៉ោង 08:30 AM ឈ ភ


ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើកដំបូង មិន​ចេញ​ឈ្មោះ តែ​ត្រូវបាន​គេ​យល់​ថា សំដៅលើ​ករណី​របស់​លោកម៉ម សូណង់ដូ ថាដើម្បី​រួច​ពី​ទោសទណ្ឌ ត្រូវបង្កើត​អង្គការក្រៅរដ្ឋាភិបាល ឬ​ក៏​ធ្វើ​អ្នកកាសែត ឬ​ធ្វើ​បក្សនយោបាយ​ព្រោះ​បើ​យើង​ចាប់​គេ​ដាក់​គុក អា​នឹង គេ​ថា បិទ​សិទ្ធិ​គេ ​។
​​នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១២ ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ដើម្បី​រួច​ពី​ទោសទណ្ឌ ត្រូវបង្កើត​អង្គការក្រៅរដ្ឋាភិបាល ឬ​ក៏​ធ្វើ​អ្នកកាសែត ឬ​ធ្វើ​បក្សនយោបាយ​។ អា​នឹង ទោះ​បី​ទៅ​លួច​គេ ទៅ​វ៉ៃ​គេ​បែកក្បាល ក៏​អត់​មានរឿង​ដែរ ព្រោះ​បើ​យើង​ចាប់​គេ​ដាក់​គុក អា​នឹង គេ​ថា បិទ​សិទ្ធិ​គេ​។ ដូច​អា​ការកាត់ទោស​កន្លងទៅ គេ​មិន​មែនបិទ​វិទ្យុ​ឯណា​? គេ​កាត់​អា​រឿង​បំផុសបំផុល ប្រឆាំង​អាជ្ញាធរ​សាធារណៈ​នោះ​តើ​!​។ អីចឹង​បើ​ចង់​រួច​ទោសទណ្ឌ ឧបមា​ថា អញចង់​មិន​ស្រួល​ហើយ ទៅ​បង្កើត​អង្គការក្រៅរដ្ឋាភិបាល​មួយ​ទៅ ដល់​យើង​ចាប់​មក​ផ្តន្ទាទោស អា​នឹង ឆាប់​រួចខ្លួន​"​។  ​សម្តេច​បញ្ជាក់ថា ការផ្តន្ទាទោស​ជនល្មើស​ច្បាប់​នោះ គឺ​មិន​គិត​ពី​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល ឬក៏​មន្ត្រី​ប៉ូលិស​ទាហាន​ប៉េអឹម ផ្កាយ​ប៉ុន្មាន​ទេ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន បញ្ជាក់​​ថា "​ នែ៎​វ៊ើយ​! និយាយ​ឲ្យ​ច្បាស់ អ្នកឯង​បក្សនយោបាយ ឬក៏​ស្អី ខ្ញុំ​អត់​ដឹង​ទេ តែ​ធើ​ខុសច្បាប់ គុក​ដូច​តែ​គ្នា​ហ្នឹង!​។ មិន​ថា បក្សនយោបាយ មិន​ថា អង្គការក្រៅរដ្ឋាភិបាល មិន​ថា នរណា​ទេ សូម្បី​តែ​មន្ត្រី​ទាហាន​ផ្កាយ​ពីរ ផ្កាយ​បី ទាហាន​ប៉ូលិស​ប៉េអឹម ក៏​ជាប់ទោស ដូច​តែ​គ្នា​នឹង​"​៕by agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons