Sunday, October 14, 2012

ម្តេច​​ព្រះ​នរោត្តម សីហនុ ព្រះ​​មហាវីរក្សត្រ​​ខ្មែរ សោយ​​​ទី​វង្គត នៅ​ក្រុង​ប៉េកាំង



ថ្ងៃទី​ 15 ខែតុលា ឆ្នាំ2012, ម៉ោង 06:19 AM ស៊ុនហ្វាន
4

សម្តេចព្រះ​នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះ​នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រកម្ពុជា

សម្តេចព្រះ​នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រកម្ពុជា និង​មេដឹក​នាំ​នយោបាយ​ដ៏​មានឥទ្ធិពល នៅ​កម្ពុជា​បាន​​សោយ​ទីវង្គត នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​​ទី​ក្រុង​ប៉េកាំង នៅ​វេលា​ម៉ោង១ និង២0នាទី ឈាន​ចូល​ថ្ងៃទី១៥ តុលា ២០១២ បន្ទាប់​ពីយាង​ទៅ​សម្រាក​ព្យាបាល​​ព្រះរោគ​​នៅទីនោះ។
ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានផ្សព្វ​ផ្សាយ​តាមរយៈ​ទូរទស្សន៍ជាតិកម្ពុជា​។ សេចក្តីជូនដំណឹងនេះ បាន​ឲ្យដឹង​ថា ព្រះសព នឹងត្រូវដង្ហែមក​កាន់រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ព្រះរាជពិធី​បុណ្យ​សព នៅព្រះបរមរាជវាំង។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានស្រង់សម្តីលោកឧបនាយករដ្ឋមន្ត្រីចិន ថា សម្តេចព្រះនរោត្តមសីហនុ បានចូលទីវង្គត នៅក្រុងប៉េកាំង នៅវេលាម៉ោង ២និង០០នាទី (ម៉ោងនៅក្រុងប៉េកាំង ស្មើនឹងម៉ោង១ និង២០នាទី ម៉ោងនៅកម្ពុជា) ។
សម្តេចព្រះនរោត្តមសីហនុ បានឡើងសោយរាជ្យនៅឆ្នាំ១៩៤១ និង បានដឹកនាំប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។ ប៉ុន្តែព្រះអង្គបាន បរាជ័យក្នុង ការ ដឹកនាំប្រទេសចៀសផុតពីសង្គ្រាមត្រជាក់ នៅអាស៊ីអាគ្នេយ៍ ក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ រហូតដល់ពួកខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយមក ព្រះអង្គបានរស់នៅ​និរទេសមួយរយៈពេល រហូតដល់ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រម្តងទៀត នៅឆ្នាំ១៩៩៣។ ព្រះអង្គបានដាក់រាជ្យនៅឆ្នាំ២០០៤ ដោយហេតុផលព្រះសុខភាពទន់ខ្យោយ មានព្រះរោគ និង​តែង​តែ​ទៅសម្រាកព្យាបាលព្រះរោគមហារីក ទឹកនោមផ្អែម និងលើសឈាម ជាញឹកញាប់នៅក្រុងប៉េកាំង។
ប្រជាជនកម្ពុជា បានសម្តែងការសោកស្តាយ និងក្រៀមក្រំ ចំពោះការបាត់បង់មេដឹកនាំដ៏ឆ្នើម ដែលតែងតែលះបង់ព្រះកាយពល ដើម្បីបម្រើមាតុភូមិកម្ពុជា និងសូម​ឲ្យ​ព្រះ​វិញ្ញាណ​ក្ខ័ន្ធព្រះអង្គ យាងទៅកាន់សុគតិភព ៕akt

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons