Monday, October 1, 2012

តុលាការផ្តន្ទាទោស លោកម៉មសូណង់ដូ ដាក់ពន្ធនាគារ២០ឆ្នាំ


Oct-01-2012

                                     

សាលក្រម​ នោះ​បាន​សម្រេច​ផ្ដន្ទាទោស​ឈ្មោះ កាន់ សុវណ្ណ អាយុ​ ៥៤​ឆ្នាំ ដាក់​ពន្ធនាគារ ​៣​ឆ្នាំ, ឈ្មោះ​ទូច រៀម អាយុ
​៣៣​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និងឈ្មោះ​ ភន ស្រឿ​ន ភេទ​ប្រុស អាយុ​ ៣២​ឆ្នាំ ដាក់​ពន្ធនាគារ ១០​ខែ​។
ភ្នំពេញ​៖ លោក​ ម៉ម សូណង់ដូ អាយុ​ ៧១​ឆ្នាំ ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥ មេហ្គាហឺត និងជា​ប្រធាន
​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ត្រូវ​លោកស្រី​ចាំង ស៊ី​ណាត ប្រធាន​ក្រុមប្រឹក្សា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​
ប្រកាស​សាលក្រម​កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និងពិន័យ
​ជា​ប្រាក់ ​១០​លាន​រៀល ពី​បទ​ផ្ដើម​គំនិត ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោសកុបកម្ម ជ្រៀត​ជ្រែ​ត​
ដោយ​ខុសច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងា​រ​សាធារណៈ កាន់​កាប់​ ឬ​ដឹកជញ្ជូន​អាវុធ ​ដោយ​គ្មាន​ការ​អនុញ្ញាតប្រើប្រាស់​
លិខិត ​ឬ​ឯកសារ​ ដែល​បង្កើត​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ និងញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​
ស្របច្បាប់​។

ចំណែក​ជនជាប់ចោទ​ ៤​នាក់​មាន ឈ្មោះ ហង្ស ផល អាយុ​ ៤៨​ឆ្នាំ ដាក់​ពន្ធនាគារ ៣​ឆ្នាំ ឈ្មោះ​ហេង គឿន អាយុ​
៣១​ឆ្នាំ ដាក់​ពន្ធនាគារ ​១០​ខែ, ឈ្មោះ​ ម៉ៅ វាសនា អាយុ​ ៣២​ឆ្នាំ ដាក់​ពន្ធនាគារ ​២​ឆ្នាំ និងឈ្មោះ គង់ វណ្ណៈ
អាយុ​ ៥៣​ឆ្នាំ ដាក់​ពន្ធនាគារ ​២​ឆ្នាំ​។ ដោយ​ពួកគេ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​ចំនួន​រួចហើយ ដូច្នេះ​ទោស​សល់​
ប៉ុន្មាន​គឺ​ព្យួរ ពោល​គឺ​ពួកគេ​ត្រូវ​ស្ថិត​នៅ​ក្រៅ​ពន្ធនាគារ​។

ផ្ដន្ទាទោស​ឈ្មោះ​ ផាត់ សារឿន អាយុ​ ៥៧​ឆ្នាំ ដាក់​ពន្ធនាគារ ​៤​ឆ្នាំ និងឈ្មោះ ម៉ា ឆាង អាយុ​ ៤៧​ឆ្នាំ ដាក់​ពន្ធនាគារ
៥​ឆ្នាំ តែ​ទោស​នេះ​ព្យួរ​ទាំងអស់។ ដោយឡែក​ជនជាប់ចោទ​ដែល​គេចខ្លួន​មានឈ្មោះ​ ប៊ុន រដ្ឋា ជាប់​ពន្ធនាគារ ៣០​ឆ្នាំ
និងពិន័យ​ជា​ប្រាក់​ ១០​លាន​រៀល​ឈ្មោះ​ ប៊ុន ឆន និងឈ្មោះ សុខ តុង ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៥​ឆ្នាំ និងពិន័យ
​ជា​ប្រាក់​ ៨​លាន​រៀល ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​, ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់​
នៅ​ក្នុង​ការ​បំពេញ​មុខ​ងា​រ​សាធារណៈ​របស់​អាជ្ញាធរ និងញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​
ស្របច្បាប់ ឆបោក ចាប់​បង្ខាំង ឃុំឃាំង និងហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បំបែក ​និង​បាន​កាន់កាប់
​ទីតាំង​ពួក​អនាធិបតេយ្យ​មួយ​ក្រុម នៅ​ភូមិសាស្ត្រ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ចង់​ប្រែ​ក្លាយជា
​តំបន់​អបគមន៍ ហើយ​ចាប់​បាន​មនុស្ស​ ៨​នាក់​ជា​បន្តបន្ទាប់។

នៅ​ចន្លោះ​ពេល​ដែល​សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ស៊ើបសួរ​ករណី​នេះ បាន​រក​ឃើញ​នូវ​ភស្តុតាង​មួយ​ចំនួន​មាន​ជាប់
​ពាក់​ព័ន្ធ​នឹង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ដែល​មាន លោក ម៉ម សូណង់ដូ ជា​ប្រធាន​។ 
បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ទី​១៥
ខែកក្កដា ឆ្នាំ​២០១២ សមត្ថកិច្ច​ប៉ូលិស​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​ចាប់ខ្លួនលោក​ម៉ម សូណង់ដូ
នៅ​ចំណុច​ផ្ទះ​ដែល​ជា​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​ ១០៥​មេហ្គាហឺត ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន
ខណ្ឌ​មានជ័យ រួច​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១២ តាម​ដីកា​ផ្ទេរ​សមត្ថកិច្ច
រួច​នៅ​រសៀល​ថ្ងៃ​ដដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons