Sunday, September 30, 2012

ចោរប្លន់រថយន្ត ២នាក់ ត្រូវនគរបាល បឹងទំពុន ឃាត់ខ្លួនបាន


Oct-01-2012
ភ្នំពេញៈ  នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ទោ ឡូ ភារម្យ នាយនគរបាលប៉ុស្តិ៍ បានបង្រ្កាប ក្រុមចោរប្លន់ រថយន្ត ២នាក់បានភ្លាមៗ ក្រោយធ្វើសកម្មភាពប្លន់ មិនបានសម្រេច នៅចំណុច ភូមិចំរើនផល ក្នុងក្រុមទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោយ ពេលដែលជនរងគ្រោះ ដែលដៃជាប់ខ្នោះម្ខាង បានបើកទ្វាររថយន្ត ហើយស្រែកឆោរឡោ ឲ្យគេជួយ។

                              

                              

                             
ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកអនុសេនីយ៍ទោ ឡូ ភារម្យ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅដល់ គោល ដៅកើតហេតុ និងព័ទ្ធចាប់ជនល្មើសបាន ២នាក់ បន្ទាប់ពីពួកគេ បានព្យាយាម រត់គេខ្លួនតាមប្រឡាញ ។ តាមប្រភពព័ត៌ មាន  បានឲ្យដឹងថា ជនល្មើសទាំង២នាក់ ទី១-ឈ្មោះ វី រ: ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ម្តុំផ្សារទួលរកា សង្កាត់ចាក់ អង្រែក្រោម និងទី២-ឈ្មោះ ឡុង សុឆេង ភេទប្រុស អាយុ ២៦ឆ្នាំ ជាអតីត សន្តិសុខឯកជន និង ជាគ្រូបង្រៀន ភាសា អង់គ្លេសនៅ សាកលវិទ្យាល័យឯកជនមួយ។
លោក ឡូ ភារម្យ បន្តថា ជនល្មើសធ្វើ សកម្មភាពប្លន់ មិនបានសម្រេចនេះ ដោយជនល្មើសឈ្មោះ ឡុង សុឆេង បានប្រើប្រាស់ អាវុធខ្លីម៉ាក កា៥៩ មានគ្រាប់ពេញបង់ ព្រមទាំងមាន ខ្នោះដៃមួយផងដែរ។ លោកនាយនគរបាលប៉ុស្តិ៍ បញ្ជាក់ថា កាំភ្លើង និងខ្នោះដៃ ជារបស់ឈ្មោះ  ឡុង សុឆេង ដែលបន្សល់ ទុកតាំងពីនៅធ្វើ ជាសន្តិសុខម៉្លេះ។
ចំណែកជនរងគ្រោះ ឈ្មោះ នួន ស៊ុយ ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលមានមុខរបរ ជាអ្នករត់តាក់ស៊ី ភ្នំពេញ-បាវិត ។
ជនរងគ្រោះ នួន ស៊ុយ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ជនល្មើសឈ្មោះ ឡុង សឆេង បានហៅទូរស័ព្ទមក ដើម្បីជួលរថយន្ត របស់លោក ម៉ាកកាម៉ារីឆ្លាម ពណ៌ស្គរ ពាក់ស្លាកលេខ ភ្នំពេញ2N-0319 ជិះ ទៅមើលដីនៅខេត្តតាកែវ ដោយព្រមព្រៀងក្នុងតម្លៃ ៧០ដុល្លារ ទាំងទៅ ទាំងមក។
លោក នួន ស៊ុយ បន្តថា ពេលធ្វើដំណើរទៅ ហួសទីរួមខេត្តតាកែវ ចម្ងាយជាង១០ គីឡូម៉ែត្រ ហើយនោះ ក្រុមជនល្មើស ប្រាប់ថាច្រឡំផ្លូវហើយ និងបានឲ្យត្រឡប់ទៅកំពតវិញ។ ពេលកំពុង ធ្វើដំណើរទៅ កាន់ខេត្តកំពតបាន ពាក់កណ្តាលផ្លូវ ក្រុមជនល្មើស បាននិយាយថា ខុសផ្លូវហើយ គឺត្រូវកាន់ភ្នំដិន ខេត្តតាកែវ ឯណោះទេ ។
ជនរងគ្រោះបន្តថា ខណ:ធ្វើដំណើរ ត្រឡប់ទៅ ដល់តំបន់ភ្នំដិន ហើយនោះ ប្រហែលជាគ្មានឱកាសល្អ នឹងធ្វើសកម្មភាព ប្លន់នោះ ជនល្មើសក៏ ធ្វើជារើសដី ២-៣ដុំ យកទៅដាក់ក្នុងគូថ រថយន្ត ដោយក្រុមជនល្មើស និយាយថា យកដីទៅ ពិសោធន៍ ហើយក្រុមជនល្មើសបាន បញ្ជាឲ្យបើករថយន្តត្រឡប់ មកកាន់ភ្នំពេញវិញ ។
ជនរងគ្រោះបានបន្តទៀតថា ខណ:ធ្វើ ដំណើរមក ដល់ភ្នំពេញ ក្រុមជនល្មើសបានប្រាប់ឲ្យបត់ ចូលមកដល់ចំណុចកើត ហេតុ ក្រុមទី៤ ភូមិចំរើនផល សង្កាត់បឹងទំពុន ពេលនោះជនដៃដល់ ឈ្មោះ ឡុង សុឆេង បានប្រាប់ថា ឈប់ដាក់គ្នាវាម្នាក់ ។ ខណ:រថយន្តឈប់នោះ ជនល្មើសឈ្មោះ វីរ: ដែលជិះនៅ បាំងខាងក្រោយ បានស្ទុះមក ច្របាច់កជនរង គ្រោះពីក្រោយ ចំណែកជនល្មើសឈ្មោះ ឡូង សុឆេង បានដកកាំភ្លើង ខ្លីមកភ្ជង់ និងបានយកខ្នោះ ទៅដាក់ដៃ ជនរងគ្រោះបានម្ខាង តែត្រូវជនរងគ្រោះ រើបម្រះ ភ្លាមៗនោះ ជនល្មើសឈ្មោះ ឡុង សុឆេង បានបាញ់សំដៅ ជនរងគ្រោះ ប៉ុន្តែសំណាងល្អ គ្រាប់កាំភ្លើងមិនផ្ទុះ ។
ឆ្លៀតពេល ក្រុមជនល្មើស រវល់តែមើលកាំភ្លើង និងរវល់អាមេបញ្ចូលគ្រាប់កាំភ្លើងនោះ ជនរងគ្រោះ បានស្ទុះបើកទ្វាររត់ ចេញ និងស្រែកផ្អើលឆោឡោ គ្រានោះមានពលរដ្ឋល្អ បានរត់ទៅ ប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ ទើបកម្លាំងនគរបាល ប៉ុស្តិ៍បឹងទំពុន បានជួយអន្តរាគមន៍ ទាន់ពេលតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យទាំងពីរនាក់ ត្រូវនាំទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីឲ្យលោក អធិការខណ្ឌ ហ៊ី ណារិន រៀបចំកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ក្រោយពេលដែល កូនចៅរបស់ លោក បង្កើតបានស្នាដៃ ដ៏ល្អមួយនេះ៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons