Thursday, October 4, 2012

មនុស្ស ៩នាក់ រងរបួស ដោយសារផ្ទុះប៉ាឆា


Oct-04-2012
បន្ទាយមានជ័យ៖ ពិធីបុណ្យបូជាសព នៅក្នុងទីប៉ាឆាមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់មនុស្សម្នាស្ទើររត់ជាន់
ជើង គនាហើយ ក៏មានមនុស្សរងរបួសផងដែរ ដោយសារតែឡប៉ាឆាផ្ទុះ មានសំឡេងស្ទើរតែដូចគ្រាប់មីនផ្ទុះ
កក្រើកផងដែរ ដែលឧប្បត្ដិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥ នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ ម្សិលមិញនេះ ដែលមានទីតាំងនៅក្នុងប៉ាឆាវត្ដព្រៃគុប ស្ថិតក្នុងភូមិព្រៃគុប សង្កាត់ឥក្រុងប៉ោយប៉ែត។

                                    

                                    

                                    
ឧប្បត្ដិហេតុផ្ទុះឡ ខណៈកំពុងបូជាសព ខាងលើនេះ លទ្ធផលចុងក្រោយត្រូវបានគេ ធ្វើការសន្និដ្ឋានថា ដោយសារតែ យកប្រេងសាំង ទៅចាក់ចូលក្នុងឡ ដែលភ្លើងកំពុងឆេះ មានចំនួនច្រើនពេក ទើបធ្វើឱ្យចំហេះ ឆាបឆេះឡើងខ្លាំង បណ្ដាលឱ្យផ្ទុះតែម្ដងទៅ ដោយវាមិនមែនបណ្ដាលមកពីឧប្បត្ដិហេតុផ្សេងៗ ឬក៏ដូចជារឿងអបិយជំនឿអ្វីនោះឡើយ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារមានអ្នកភូមិទទួលមរណភាព សាច់ញាតិ និងពុទ្ធបរិស័ទ នាំគ្នាធ្វើបុណ្យបូជាសព ។ លុះនៅវេលាម៉ោង២ ខណៈដង្ហែសពទៅ ដាក់នៅក្នុងប៉ាឆា ហើយ អាចារ្យផ្លុក ក៏បានចាប់ផ្ដើមរៀបចំបូជាទៅតាមប្រពៃណី ។ ខណៈនោះ ដោយសារតែអាចារ្យដាក់អុស និង ចាក់ប្រេងតិច ពេក ទើបពេលដុតភ្លើង បូជាឆេះមិនបានល្អ ហើយពេលឃើញដូច្នេះ អាចារ្យផ្លុក ក៏បានប្រាប់ទៅកូនសិស្សម្នាក់ ឱ្យយក ប្រេងសាំងទៅចាក់បន្ថែម ហើយក៏មានអ្នកខ្លះស្រែកប្រាប់ ឱ្យបោះទាំងប៊ីដុង ចូលទៅនោះ ក្មេងប្រុសដែលកាន់ប៊ីដុងសាំង ក៏ដើរចូលទៅបើកទ្វារឡ បោះប៊ីដុងសាំងចូល ហើយបិទទ្វារទៅវិញយ៉ាងប្រញាប់ ស្រាប់តែសំឡេងផ្ទុះកក្រើកឡើងតែម្ដង ធ្វើ ឱ្យរងើកនិងអណ្ដាតភ្លើងខ្ទាតចេញ បាចសាច មករលាកអ្នកដែលឈរនៅក្បែរៗនោះ រួមទាំងអាចារ្យផ្លុកផងដែរ ដែល ព័ត៌មានចុងក្រោយ បានឱ្យដឹងថា នៅក្នុងឧប្បត្ដិហេតុផ្ទុះ ឡបូជាសពនេះ បណ្ដាលឱ្យមនុស្ស៥នាក់ របួសធ្ងន់ ត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ និង៤នាក់ផ្សេងទៀត រងរបួស ស្រាល តែបន្ដិចបន្ដួចប៉ុណ្ណោះ។ អ្នករងរបួសធ្ងន់ ទាំង៥នាក់ រួមមាន ទី១-ឈ្មោះឆើត តុង ភេទប្រុស អាយុ១៦ឆ្នាំ,២-ឈ្មោះសូ រុន ភេទប្រុស អាយុ១៦ឆ្នាំ,៣-ឈ្មោះរុន ភ្រ័ក ភេទប្រុស អាយុ១៦ឆ្នាំ,៤-ឈ្មោះសាន ធាន ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥ឈ្មោះសេង ដាំ ភេទប្រុស អាយុ៥៧ឆ្នាំ ជាអាចារ្យភ្លុក។
ពាក់ព័ន្ធទៅនឹងឧប្បត្ដិហេតុខាងលើ ក្រោយកើតហេតុនាំឱ្យកើតមានពាក្យចចាមអារ៉ាម ទៅលើរឿងអបិយជំនឿ អូមអាម ថាសពជាមនុស្សមានបារមី មហិទ្ធឫទ្ធិខ្លាំងពូកែ ហើយអ្នកខ្លះថាសពមុនស្លាប់ ជាមនុស្ស មានគ្រូហ្មកាន់ថែមទៀតផង ទើបពេលស្លាប់ យកទៅបូជា បញ្ចេញមហិទ្ធឫទ្ធិ ផ្ទុះបែបនេះ។ ប៉ុន្ដែផ្ទុយពីពាក្យចចាមអារ៉ាម តាម បែបអបិយជំនឿខាង លើ មន្ដ្រីសមត្ថកិច្ច ដែលចុះទៅពិនិត្យកន្លែងកើតហេតុ បានអះអាងថា ករណីផ្ទុះឡខណៈ កំពុងបូជាសពនេះ ដោយសារ តែយកប្រេងសាំង ទៅចាក់ចូល ហើយបិទជិត ទើបធ្វើឱ្យកំដៅឆេះឡើងគ្មាន កន្លែង ភាយចេញ បណ្ដាលឱ្យផ្ទុះបែបនេះតែ ម្ដងទៅ ដោយគ្មានរឿងអ្វីផ្សេងក្រៅពីនេះ នោះទេ៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons