Monday, September 3, 2012

ចុះពង្រឹងច្បាប់ចរាចរណ៍និងត្រួតពិនិត្យជាតិស្រវឹងពេលសែនក្បាលទឹក



(ដោយ៖អ..មប៉ោយប៉ែត)៖នគរបាលក្រុងប៉ោយប៉ែត ចុះពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគ្រឿងស្រវឹង អំឡុងពេល សែនក្បាលទឹក កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
                 លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ខេង ស៊ុម ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ និងបញ្ជារបស់លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត ឲ្យធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ អំឡុងពេលមាន ពិធីសែនក្បាលទឹក ប្រពៃណីចិន។ នៅថ្ងៃនេះ លោក បានដឹកនាំ កម្លាំងនគរបាលក្រោមឱវាទ ចុះប្រត្តិបត្តិការ ត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ ពិនិត្យមួក    កញ្ចក់និងត្រួតពិនិត្យជាតិស្រវឹងទៅលើប្រជាពលរដ្ឋដែលល្មើសច្បាប់ប្រយោជន៍គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេល មានបុណ្យទាន។
​​​                      លោក សៅ សារឿន បានបន្តថា ជាលទ្ធផលបានរកឃើញពលរដ្ឋល្មើសច្បាប់ចរាចរណ៍ ដែលបើកបរអត់ពាក់មួក ចំនួន ៣០នាក់ ម៉ូតូអត់កញ្ចក់ចំនួន ១០គ្រឿង ទន្ទឹមគ្នានោះ រកឃើញអ្នកស្រវឹងចំនួន ០៣នាក់ ហើយក៏បាន អប់រំពួកគេឲ្យយល់ច្បាស់ពីច្បាប់ចរាចរណ៍ និងប្រគល់ជូនអាណាព្យាបាលឲ្យមក ទទួលត្រលប់ទៅលំនៅដ្ឋាន វិញផងដែរ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons