Monday, September 3, 2012

ពិធីផ្ទេរភារៈ​កិច្ចមុខ​តំណែង​និងតំឡើង​ឋានន្តរសក្ត័​ដល់​មន្ត្រី​នគរបាល​ក្រុងប៉ោយប៉ែត​​


(ដោយ៖អ..ប៉ោយប៉ែត)៖​ កាលពី ថ្ងៃទី២៩​ខែសីហាឆ្នាំ២០​១២វេលាម៉ោង៩និ​ង៣០នាទី​ព្រឹកបាន ប្រកាស​តែងតាំងលោក ​អ៊ឹម សុភារៈ ​អតីតនាយរ​ងផ្នែកនគរបាល​យុត្តិធម៌ នៃអ​ធិការដ្ឋាននគរ​បាល ក្រុងប៉ោយ​ប៉ែត ជាមេប៉ុស្តិ៍ ​សង្កាត់ ប៉ោយ​ប៉ែត លោក ហ៊​ត វិបុល ជានាយរ​ងប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែ​ត លោក ចាន់ ​​សុភី ជាមេប៉ុស្តិ៍សង្កាត់ផ្សារកណ្តាល​ លោក ព្រឹម​ សុផលនាយរងប៉ុស្តិ៍សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយ​ប៉ែត​ ក្រោមអធិប​តីភាពលោក ​ពូន សានិត ស្នងការរង​ តំណាងដ៏​ខ្ពង់ខ្ពស់ ​របស់លោកឧត្តមសេនីយ៍​ត្រី ខេង ​ស៊ុម ស្នងការនគ​របាលខេត្តបន្ទាយមាន​ជ័យ។ លោក ឱ លន់ នាយការិយាល័​យបុគ្គលិក​ លោក អ៊ុំ ​សុផល​ អធិការ​នគរបាល ​ក្រុងប៉ោយប៉ែ​ត លោក ម៉ែន ​សុភ័ណ អភិបាលរងក្រុងប៉ោ​យប៉ែត ​ក្នុងនោះក៏មាន​ការអញ្ជើញ ​ចូលរួមពីលោក​ចៅសង្កាត់ទាំង៣ រួ​មជាមួយ ​លោក លោកស្រី ​មន្ត្រីរាជការ​​​ ​មន្ត្រី​នគរ​បាលជាច្រើនរូប​ផងដែរ។គួរ​បញ្ជាក់ថា ​ពិធីប្រកាសតែ​ងតាំងនាយ ​នាយរង ​ប៉ុស្តិ៍សង្កាត់​ប៉ោយប៉ែត ​គឺធ្វើឡើងខណៈ អ​តីតមេប៉ុស្តិ៍ចាស់​លោក គង់ គួន​ ត្រូវបានថ្នាក់លើ ​តែងតាំងជានាយ ​ផ្នែកនគរបាល ​ការ​ពារ​បេតិកភណ្ឌ័ ​នៃស្នងការដ្ឋាននគ​របាលខេត្ត។ ​ដោយឡែកសង្កាត់ផ្សារកណ្តាល​ គឺជាសង្កាត់ ​ដែលទើបបង្កើតថ្មី ​យោងលើភាពចាំបាច់ ​ទើប អាជ្ញាធរក្រុងប៉ោយប៉ែត ​បង្កើតឲ្យមាន​ប៉ុស្តិ៍នគបាល​ ដើម្បីរ​ក្សារ​សន្តិ​សុខ​ ជូនប្រជាពល​រដ្ឋនៅតំបន់នោះ៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons