Monday, September 3, 2012

ប្លន់​ផ្ទះ​លក់​មាស និង​ប្តូរ​ប្រាក់​ នៅ​ទល់​មុខ​ផ្សារ​សាំ​ហាន់​ អស់​ប្លាទីន​ជាង​២០ តម្លឹង


ថ្ងៃទី​ 03 ខែកញ្ញា ឆ្នាំ2012, ម៉ោង 08:57 PM ហេង សុខា
1

រាជធានី​ភ្នំពេញ ៖ ជន​​សង្ស័យ​៤ នាក់ ធ្វើ​សកម្មភាព​ប្លន់​វាយ​បំបែក​ទូ​ដាក់​តាំង​លក់​គ្រឿង​អលង្កា​ប្លាទីន​ អស់​ជាង​២០ តម្លឹង តែ​មិន​បង្ក​ឲ្យ​មាន​​អ្នក​រង​របួស​ទេ ។
ហេតុការណ៍ប្លន់នេះ កើតឡើងនៅ​វេលា​ម៉ោង៧ និង១០ នាទីយប់ថ្ងៃ​ទី៣ កញ្ញា នៅផ្ទះលេខ 051G ទល់​មុខ​ផ្សារសាំហាន់ ក្នុងក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​​​ឬស្សីកែវ ។
តាមសម្តីរបស់អាជីវករលក់មាស ប្លាទីន ប្តូរប្រាក់ និងលក់កាតទូរស័ព្ទ​ឈ្មោះ ប៉េង សុខខេង ភេទប្រុស អាយុ៣៨ ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែង​កើតហេតុខាងលើ មានស្រុក​កំណើត​​​នៅ​ភូមិទួលខ្សាច់ ឃុំ​ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត​កំពង់ចាម បានឲ្យដឹងថា គាត់ទើប​តែ​មកជួលផ្ទះនេះ បាន៥ ខែ​ប៉ុណ្ណោះ ដែលកាល​ពីមុន គាត់ជួលនៅជិតនេះដែរ ។
ប្រភពដដែលបន្តទៀតថា ផ្ទះដែលគាត់ជួលនេះ គឺស្នាក់នៅលក់ដូរនៅនឹងផ្ទះនេះតែម្តង ដោយសារផ្ទះនេះ នៅទល់មុខផ្សារសាំហាន់ ។ មុនពេលកើតហេតុ​គាត់កំពុងរៀប​ចំ​ប្រមែលប្រមូល​ របស់របរទុកដាក់បម្រុងនឹងបិទទ្វារផ្ទះឈប់លក់ដូរហើយ គាប់ជួនពេលនោះ ស្រាប់តែមានជនសង្ស័យ៤ នាក់ ជិះម៉ូតូ២ គ្រឿង មក​ដល់ ឈប់ចុះពី​លើ​ម៉ូតូ​២​នាក់ ដើរសំដៅទូកញ្ចក់ដាក់គ្រឿងប្លាទីនតាំងលក់ប្រដាប់ ដោយពូថៅ និងកាំភ្លើងមកដល់ ធ្វើសកម្មភាពវាយបំបែកទូនោះ ប្លន់យកតែម្តង ។ ពេលឃើញបែបនេះ គាត់​ក៏​ស្រែក​ថា​ចោរ តែជនសង្ស័យ បានលើកកាណុងកាំភ្លើងរេ គាត់ឈប់ស្រែក បានរត់ចូលផ្ទះ ទើបគ្នារបស់គេ២នាក់ទៀត ដើរចូលមកជួយប្រមែប្រមូលយកគ្រឿង​ប្លាទីនក្នុងទូ​ប្រមាណជាង២០ តម្លឹង រួចជិះម៉ូតូគេចទៅបាត់ ដោយសុវត្ថិភាព ។
ក្នុងសកម្មភាពប្លន់នោះ មិនមែនមានតែម៉ូតូ២ គ្រឿងនោះទេ គឺមានម៉ូតូសម្រាប់បិទគូទ៧ ទៅ៨ គ្រឿងទៀត តែការចូលធ្វើសកម្មភាពប្លន់ម៉ូតូ២ គ្រឿងប៉ុណ្ណោះ ។ ក្រោយ​ពេល​កើត​ហេតុ ប៉ូលិសបានចុះទៅធ្វើកំណត់ហេតុសាកសួរ និងតាមដានរកមុខសញ្ញាបន្តទៀត ៕anbkor thom

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons