Monday, September 10, 2012

ផឹកសី គង​សម្តី​គ្នា​តិច​តួច ​យុវ​ជន​​ម្នាក់ ត្រូវ​គេ​​កាប់ ៥​កាំបិត នៅ​​ក្រុង​ប៉ោយ​ប៉ែត


ថ្ងៃទី​ 10 ខែកញ្ញា ឆ្នាំ2012, ម៉ោង 03:32 PM ចាន់ សុខលន់
2

ប៉ោយប៉ែត៖ ដោយសារ​តែ​ការ​ផឹក​ស៊ី​ គង​​សម្តី​គ្នា​បន្តិច​បន្តួច យុវជន​ម្នាក់​ ​ត្រូវ​ជន​​ម្នាក់​​​មុខ​កាប់៥ កាំបិត នៅ​ត្រង់​ថ្គាម​២ កាំបិត, ថ្ពាល់ស្តាំ២ កាំបិត និងខ្នង១ កាំបិត នៅ​ចំណុច​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ និងក្រុងប៉ោយប៉ែត។
ហេតុការណ៍នេះ កើ​ត​ឡើងនៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី១០ កញ្ញា ២០១២ ។
បើតាមសម្តី​យុវជនរងគ្រោះ ឈ្មោះ​យឹម ធួក អាយុ២៣ ឆ្នាំ  ត្រូវបានបញ្ជូនទៅ​ព្យាបាល​​នៅគ្លីនិក​វិសាលសុខ ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា រូបគេ​បាន​មក​ជួយ​សែងផ្ទះ អ្នកភូមិ នៅក្បែរ​កន្លែង​កើតហេតុ ។ ក្រោយពីសែងរួច ក៏នាំគ្នាផឹកស៊ី លុះដល់ស្រវឹង ក៏គង​សម្តី​គ្នាបន្តិចបន្តួច​យុវជន​ម្នាក់​ទៀត​​ ដែល​ផឹក​ជាមួយ ​រហូត​ដល់​ត្រូវ​ជន​នោះ ​យកកាំបិតមក​កាប់​តែម្តង​។
បើតាមការអះអាងរបស់លោក អៀន អឿន មេភូមិក្បាលស្ពាន១ បានឲ្យដឹងថា  ជនបង្កនេះ ឈ្មោះឈ្មោះ កែវ ប៊ុន ជាក្មេងទំនើង​ប្រចាំភូមិ ដែលកន្លងមក តែងតែដើរបង្ក​បញ្ហា​​ក្នុង​​ភូមិជាញឹកញាប់ ដែលធ្វើឲ្យលោក និងសមត្ថកិច្ច​ពាក់ព័ន្ធ​ឈឺ​ក្បាល​មិនតិចទេ។
បច្ចុប្បន្ន ជនសង្ស័យ បានរត់គេចខ្លួនបាត់ហើយ ខណៈដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់៕agkorthom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons