Thursday, September 27, 2012

រថយន្តឡង់គ្រីស័រ បុកសង់កូរ៉េខ្ទប់បងោ្គលភ្លើង សង១៣០ដុល្លារបញ្ចប់រឿង

Sep-27-2012 ភ្នំពេញ​៖​ រថយន្ដ​ឡង់​គ្រី​ស័​រ​ មួយ​គ្រឿង​ បើក​ជ្រុល​បុក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ មួយ​គ្រឿង​ បណ្ដាល​ឲ្យដួល​ខ្ទាត​ទាំង​អ្នក​បើក​ រីឯ​ម៉ូតូ​ខ្ទប់​នឹង​បងោ្គលភ្លើង​បំភ្លឺ​ផ្លូវ​ ចរចា​គ្នា​សង​សំណង​ចំនួន​១៣០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង​។​ ហេតុការណ៍​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ​១១ ​និង ​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២​ នៅ​ចំណុច​ផ្លូវ​២៨៩​ កែង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌ​ទួល​គោក​។ ​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ លឹ​ម​ វិច្ឆិកា​ ភេទ​ប្រុស​ អាយុ ​១៩​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ រស់នៅ​ផ្ទះ​លេខ​៤០​ ផ្លូវ​២៨៥​ សង្កាត់​ផ្សារ​ដេប៉ូ​១​ ខណ្ឌ​ទួល​គោក​ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ន​.២៦២៧​ ភព​១​ ចំណែក​ភាគី​ម្ខាង​ទៀត​ជា​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ មាន​អាយុ​ជាង​ ២០​ឆ្នាំ​ បើកបរ​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​រ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2P-0205​។ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឲ្យដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បានជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២៨៩​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កែង​ផ្លូវ​៥២៨​ ក៏​ត្រូវ​រថយន្ដ​ម៉ាក​ឡង់​គ្រី​ស័​រ​ខាង​លើ​ដែល​កំពុង​បើកបរ​ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច​បុក​ពេញទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ និង​ម៉ូតូ​ខ្ទាត​ទៅ​ខ្ទប់​នឹង​បងោ្គ​ភ្លើង​បំភ្លឺ​ផ្លូវ​ រង​របួស រ​លាត់ដៃ​ រលាត់​ជើង​ និង​ ខ្នង​។​ បន្ទាប់​មក​ ភាគី​ខាង​រថយន្ដ​បង្ក​បាន​ចុះ​មក​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ ដោយ​សំណង​ថ្លៃ​ខូចខាត​ និង​​របួស​ដល់​ភាគី​រង​គ្រោះជា​ទឹកប្រាក់​ចំនួន​ ១៣០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​ ហើយ​សមត្ថកិច្ច​ នគរ​បាល​ចរាចរ​​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ភាគី​ ទាំង​ទទួល​ដឹង​ឮ​នូវ​សំណង​ខាងលើ​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons