Tuesday, September 18, 2012

រថយន្តបើកបុកគោយន្តពីក្រោយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់


  Sep-18-2012
ពោធិ៍សាត់៖ បុរស​ម្នាក់​ជា​តៃកុង​រថយន្តបាន​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ និង​កូនស្រី​ម្នាក់ទៀត រងរបួស​ធ្ងន់
ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង រវាង​រថយន្តបើក​បុក​រ៉ឺម៉ក​គោយន្ត​កន្ត្រៃពី​ខាងក្រោយ ក្នុង​ទិសដៅ​ពី
​កើ​តទៅ​លិច ស្រប​ទិស​គ្នា កាលពី​យប់​កណ្តាលអធ្រាត្រ​។

                                      

                                      

                                      

ហេតុការណ៍នេះបានកើត​ឡើង កាលពីវេលា​ម៉ោង ១ និង ១០នាទីយប់​ថ្ងៃទី​១៨ កញ្ញា ឆ្នាំ​២០១២ នៅលើ​ផ្លូវជាតិ​លេខ​៥
ត្រង់ចំណុចភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​-ពោធិ៍សាត់​។

ប៉ូលិស​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​តូ​យូ​តា កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ក ៤៦៦១ ភព​២ បើក​ដោយ​ឈ្មោះ សិទ្ធ ឡឹប
ហៅ សេត អាយុ ៥៤​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ីស្លាមបាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះនៅ​ភូមិ​ព្រែក​ស្ដី
សង្កាត់​លលកស ក្រុង​-​ខេត្តពោធិ៍សាត់ និង​អ្នករួមដំណើរ​ម្នាក់ឈ្មោះ ឡឹប ចាវ អាយុ ២០​ឆ្នាំ ត្រូវជា​កូនរងរបួស​ធ្ងន់
ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ 
ចំណែក​ម្ចាស់​គោយន្ត គេ​មិនទាន់​ស្គាល់ឈ្មោះ​ទេ​។ ក្រោយ​ពេលកើតហេតុ
បាន​រត់​គេចខ្លួនបាត់​។

ប៉ូលិសបាន​បន្តថា រថយន្ត និង​គោយន្ត ត្រូវបាន​យកមក​រក្សាទុកនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​ 
​ចំណែក​ឯសព ​
ជនរងគ្រោះត្រូវបាន​បងប្អូនយកទៅ​ធ្វើបុណ្យ​នៅផ្ទះតាម​ប្រពៃណី​។ រីឯ​កូនស្រី ដែល​រងរបួសកំពុង​សម្រាក​ព្យាបាលនៅ​
មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​៕ cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons