Wednesday, September 19, 2012

រថយន្តលុច្សស៊ីស៊េរីទំនើប ត្រូវសមត្ថកិច្ចឃាត់​ ពីបទពាក់ស្លាកលេខក្លែងក្លាយ


Sep-19-2012
ភ្នំពេញ  ៖ កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឃាត់លុច្សស៊ីសស៊េរី ទំនើបមួយគ្រឿង ដែលធ្វើ ចរាចរណ៍តាមផ្លូវ ដោយគ្មានពន្ធ ប៉ុន្ដែពាក់ស្លាកលេខ បន្លំភ្នែកសមត្ថកិច្ច ។

                                 
ការឃាត់រថយន្តលុច្សស៊ីសពណ៌ខ្មៅ ស៊េរី ៤៦០ ពាក់ស្លាកលេខ កណ្ដាល 2A-0306 បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅលើ កំណាត់ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ខណៈដែល កម្លាំងនគរបាល ចរាចរណ៍ជើងគោកជាច្រើននាក់បានដាក់ប៉ារ៉ាស់ ដើម្បីធ្វើការត្រួតពិនិត្យ ច្បាប់ចរាចរណ៍ជើងគោក ដូចជាការឃាត់ រថយន្ដបិទកញ្ចក់ខ្មៅ អត់ស្លាកលេខ និង ម្ចាស់រថយន្ដអត់មានប័ណ្ណបើកបរជាដើម។
មន្ដ្រីនគរបាលចរាចរណ៍ជើងគោកបានបានប្រាប់ឱ្យដឹងថា ខណៈកំពុងត្រួតពិនិត្យរថយន្ដដែល ធ្វើដំណើរឆ្លងកាត់នោះ សមត្ថកិច្ចបានឃាត់ រថយន្ដលុច្សស៊ីសពណ៌ខ្មៅ ស៊េរី៤៦០ ពាក់ ស្លាកលេខក្លែងក្លាយ បើកបរដោយជនជាតិ បរទេសម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ ហើយពេលនោះ សមត្ថកិច្ចបានសួរនាំ ស្រាប់តែពិនិត្យឃើញថា រថយន្ដខាងលើគ្មានសំបុត្រ ពន្ធត្រឹមត្រូវ ហើយពេលនោះក៏នាំគ្នាយក ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ហើយរថយន្ដនេះ ត្រូវបាន សមត្ថកិច្ចអះអាង ថាប្រឈមមុខនិងផ្លូវច្បាប់យ៉ាងខ្លាំង ។
បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើងគោក ក្នុងប្រតិបត្ដិការត្រួតពិនិត្យច្បាប់ ចរាចរណ៍ជើងគោកខាងលើ នេះកម្លាំង សមត្ថកិច្ចបានឃាត់រថយន្ដ ដែលមិនមានឯកសារ គ្រប់គ្រាន់ចំនួន៤-៥គ្រឿង ហើយត្រូវបញ្ជូន ទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប៉ុន្ដែរថយន្ដទាំងនេះ ប្រឈមមុខនិងការបង់ផាកពិន័យ ដោយឡែករថយន្ដលុច្សស៊ីស ខាងលើ អាចនឹង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីបន្ដទៀត៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons