Monday, September 17, 2012

ជំនន់ទឹកភ្លៀងធ្លាក់ពីថៃលិចភូមិខ្មែរ​ចំនួន៥ភូមិ

 ​លោកកែវសែនអភិបាលស្រុក​អូរជ្រៅលោក​ជា​ពិសីមេបញ្ជា​ការកងរាជអាវុធហត្ថ​អូរជ្រៅនិង​មន្ត្រីឃុំ​អូរ​បី​ជាន់មន្ត្រី
​យោធា បាន​ត្រួត​ពិនិត្យមើល​ទឹកជំនន់​ទឹកភ្លៀង២ថ្ងៃ​ជាប់​គ្នា​ធ្លាក់​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ខ្មែរ​រងគ្រោះ​ដោយសារ
តែ​ទឹកជំនន់​ទឹកភ្លៀង​បាន​លិចលង់និង​ខូចខាត​គេហដ្ឋានរចនាសម្ព័ន្ធនិង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ជាច្រើន​ទៀត
មាន​ចំនួន​ភូមិ៥ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅខេត្តបន្ទាយមានជ័យកាលពី​ព្រឹក​ម៉ោង៩ព្រឹក​ថ្ងៃទី​១៦កញ្ញា២០១២​​ ។​​

​    ​
​លោកជា វ​ណ្ណី មេភូមិ​ទំនប់​ដាច់​ បាន​ប្រាប់​ថាជំនន់​ទឹកភ្លៀង​នេះចាប់ផ្ដើម​លិច​ភូមិ​របស់គាត់​កាល​វេលា​ម៉ោង៦និង
៣០​នាទីព្រឹក ​ បាន​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ​  បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ទំនប់​ដាច់ ដែល​ទើបនឹង​ងើប​ពី​ដំណេក​
ឃើញ​សុទ្ធតែ​ទឹកនៅ​ពេញ​ក្រោមផ្ទះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​
​លោកសួង មឿ​ន មេឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថាទឹកជំនន់​ទឹកភ្លៀង​នេះឡើង​ដោយសារ​ទឹកភ្លៀង​២​មេ​ជាប់ៗ​គ្នាទើប
​បណ្ដាល​ឲ្យ​ទឹកធ្លាក់​មកពី​ប្រទេស​ថៃ ប៉ះពាល់​ដល់​គេហដ្ឋាន​ប្រជាពលរដ្ឋ ​ក្នុង​ឃុំ​ចំនួន៥ភូមិ​  ក្នុងចំណោម​ភូមិ​ទាំង​
១១១គឺ​ភូមិ​ទំនប់​ដាច់រងគ្រោះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន៣៧២​ខ្នងភូមិ​អាង​សិលា​ខ្មែរ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ
១៨៩​ខ្នង ភូមិ​ព្រែក​ចាន់ និង​ភូមិ​អូរ​បី​ជាន់ និង​ភូមិ​ជោគជ័យសុទ្ធតែជា​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​លិច​ផ្ទះសម្បែង​។
អាជ្ញាធរ​ស្រុក​ ឃុំ​សមត្ថកិច្ច​កំពុង​ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រៀមលក្ខណៈ ដើម្បី​ទៅរក​ទួល​ទី​សុវត្ថិភាព​បណ្ដោះអាសន្ន​។​


អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
​    ​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons