Sunday, September 9, 2012

លោក ម៉ម សូណង់ដូ ត្រៀមខ្លួន​ឡើង ​សវនាការ​ថ្ងៃទី១១ កញ្ញា


លោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM 105 មេហ្គាហឺត បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ឡើង​សវនាការ​នៅ​ថ្ងៃ​អង្គការ​ដើម​ សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​យោងតាម​លោក​សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ម៉ម សូណង់ដូ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ។ លោក​សុក សំអឿន សង្ឃឹមថានឹង​ការពារ​កូនក្តី​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់ ប៉ុន្តែ លោក​បាន​សម្តែង​ក្តី​បមន្ទិ​ល​សង្ស័យ​ចំពោះ​ឯករាជ្យភាព​របស់​តុលាការ​ ក្នុងការ​សម្រេច​រឿងក្តី​នេះ។
ថ្ងៃ អាទិត្យ 09 កញ្ញា 2012


លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​ នៅព្រលានយន្តហោះភ្នំពេញ​នាពេលត្រឡប់មកកម្ពុជាវិញ
លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​ នៅព្រលានយន្តហោះភ្នំពេញ​នាពេលត្រឡប់មកកម្ពុជាវិញ
RFI/Siv Channa
សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ

សវនាការ​រឿងក្តី​លោក​ម៉ម សូណង់ដូ នឹង​បើក​ធ្វើ​នៅ​ថ្ងៃទី១១កញ្ញា​ដើម​សប្តាហ៍​ក្រោយនេះ​ទៅតាម​ការគ្រោងទុក។ លោក​ម៉ម សូណង់ដូ ក៏ដូចជា​មេធាវី​ការពារ​ក្តី និង​ភាគី​ពាក់​ព​ន្ធ័​នានា រួមទាំង​អ្នកតាមដាន​រឿងនេះ​ផងដែរ​បាន​ត្រៀមខ្លួន​ជា​ច​ស្រេច​ហើយ​ដើម្បី​ ចូលរួម​តទល់ និង​តាមដាន​សវនាការ​នេះ។ លោក​សុក សំ​អៀន មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ម៉ម សូណង់ដូ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​ទើបតែ​បាន​ចូលជួប​លោក​ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​ដើម្បី​សួរសុខទុក្ខ​និង​ ពិភាក្សា​ការងារ​មួយចំនួន​ទាក់ទង​នឹង​រឿងក្តី​នេះ។

លោក​អះអាងថា កូនក្តី​របស់លោក​មាន​សុខ​ភាពល្អ​ធម្មតា និង​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ឡើង​តទល់​រឿងក្តី​នេះ​នៅ​ចំពោះមុខ​អង្គ​ សវនាការ។ លោក​សុក សំអឿន អះអាងថា លោក​មាន​ជំនឿ​ចិត្ត​ខ្លាំងណាស់​ក្នុងការ​ការពារ​ក្តី​សំណុំ​រឿងនេះ ប៉ុន្តែ លោក​ហាក់​គ្មាន​ជំនឿ​ចិត្ត​ប៉ុន្មាន​ទេ​ថា​នឹង​ឈ្នះ​ពីព្រោះ​តែអ្វីៗអាស្រ័យ ​លើ​តុលាការ​ជា​អ្នកសម្រេច។

លោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz  ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៥ខែកក្កដា រួចហើយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពីបទ​ ចោទប្រកាន់ថា​បាន​នៅ​ពីក្រោយ​ចលនា​បង្កើត​តំបន់អបគមន៍​នៅក្នុង ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែលជា​បទ​ព្រហ្មទណ្ឌ​ដ៏​ធ្ងន់ធ្ងរ​មួយ។ ប៉ុន្តែ លោក ម៉ម សូណង់ដូ បាន​បដិសេធថា លោក​មិនបាន​ជាប់​ពាក់​ព​ន្ធ័​ក្នុង​រឿងនេះ​ទេ ហើយក៏​គ្មាន​ភស្តុតាង​អ្វីដែល​គេ​អាច​ចោទ​រូបលោក​អំពី​រឿងនេះ​បានដែរ។

យ៉ាងណាក៏ដោយ អាជ្ញាធ​បាន​បញ្ជូន​សាស​ក្សី​ជាច្រើន​ដែលជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​ ឲ្យ​មក​ធ្វើជា​សាក្សី​ដាក់បន្ទុក​លើ​លោក​ម៉ម សូណង់ដូ។ ជនជាប់ចោទ​មួយចំនួន​ដែល​បាន​ចូល​សារភាព​ចំពោះមុខ​អាជ្ញាធរ​ក៏​នឹង​ក្លាយជា​ សាក្សី​ដាក់បន្ទុក​លើ​លោក​ម៉ម សូណង់ដូ​ដែរ។

ទាក់ទង​នឹង​សំណុំរឿង​នេះដែរ លោក​ចាន់ សូ​វ៉េ​ត មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក៏ត្រូវ​បាន​ តុលា​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពីបទ​ផ្តល់​មធ្យោបាយ​ឲ្យ​ជន​សង្ស័យ​មួយចំនួន​ រត់គេចខ្លួន។ ប៉ុន្តែ លោក​ចាន់ សូ​វ៉េ​ត មិនទាន់បាន​ឡើង​បំភ្លឺ​តុលាការ​ទេ​ដោយសារ​ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស នេះ​បើ​យោងតាម​ហេតុផលដែល​ផ្តល់​ដោយ​សមាគម​​អាដហុក។ ក្រុមអ្នកតាមដាន​រឿងនេះ​ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ចូលទៅ​ស្តាប់​សវនាការ​លោក​ម៉ម សូណង់ដូ នៅ​ថ្ងៃ​អង្គារ​ក្រោយនេះ​។ គេ​រំពឹង​ថា ​សវនាការ​នោះ​នឹង​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ៕mam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons