Sunday, September 9, 2012

កម្លាំងសមត្ថកិច្ចចម្រុះ ចុះឆែកឆរ និងរឹបអូសឈើប្រណិត នៅសង្កាត់ភ្នំពេញថ្មី


Sep-10-2012
ភ្នំពេញ៖ ​ព្រះរាជអាជ្ញារង​អម​លោក សុខ​ រឿន បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ និង​លោក អ៊ុន វណ្ណា​រិ​ទ្ធ
នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​ដឹកនាំ​កម្លាំងចម្រុះ ចូល​ឆែកឆេរ​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង កាលពី​ព្រឹក​ថ្ងៃទី​៨
ខែកញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​ទីតាំង​គ្មាន​លេខ ផ្លូវ​១៩៧៨ ក្រុម​៩ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

                                      

                                      

                                      

                                      

ក្នុងការ​ឆែកឆេរ​នោះ សមត្ថកិច្ច​បាន​ដកហូត​ឈើ​មួយចំនួនធំដូចជា ឈើ​ម្រះព្រៅមាន​ចំនួន ២,៨៥១ម៉ែត្រគូប
ប្រភេទ​ឈើ​នាងនួន ០,៩៨០ម៉ែត្រគូប ឈើ​បេង ០,៧៧៦ម៉ែត្រគូប ឈើ​ធ្នង់ ១,៣៦៩ម៉ែត្រគូប និងឈើ​ផ្ដៀក ០,៦៦៨
ម៉ែត្រគូប សរុប​ទាំងអស់ ៦,៦៤៤ម៉ែត្រគូប រួមទាំង​ម៉ាស៊ីន​សម្រាប់​ច្រៀក​ឈើ​មួយគ្រឿង​ផងដែរ​។

ឈើប្រណិត​ទាំងនោះ ត្រូវ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល
ស្ថិតក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​៕ cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons