Wednesday, September 5, 2012

លួចប្រព្រឹត្តិបទល្មើសនេសាទ នារដូវត្រីពង ត្រូវសមត្ថកិច្ចឃាត់ខ្លួន


Sep-05-2012
បាត់ដំបង៖​ ជនសង្ស័យ​ចំនួន​ ២​នាក់ ​ព្រមទាំង​វត្ថុតាង​ដែល​មាន​ឡុ​ក ​និង​ណ​រ៉ាវ​ ត្រូវ​បាន​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ ​យក​មក​
សាកសួរ។

                                     

កិច្ចប្រតិបត្តិការ​លើ​ផ្ទៃ​ទឹក​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង ​១២ ​និង ​៣០​នាទី រហូតដល់​ម៉ោង​ ៣​រសៀល​ថ្ងៃទី​៣
ខែកញ្ញា ឆ្នាំ​២០១២ ត្រង់ចំណុច​ទឹកឃ្មុំ​ខាងកើត​បឹង​ក្រសារ​ចម្ងាយ ​១​គីឡូម៉ែត្រ ​ស្ថិតក្នុង​ភូមិសាស្ត្រ
ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយមាន​កម្លាំងចម្រុះ​ចួលរួម​ដូចជា​ ខណ្ឌ​រដ្ឋបាល​ជល​ផល មន្ត្រី​រាជ​អាវុធហត្ថ
មន្ត្រីនគរបាល​ប៉ុស្ដិ៍ កម្លាំង​សហគមន៍​ព្រៃ​ហ្លួង ព្រែក​ខ្ពប និងប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយស ឃុំតា​ប៉ុន​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ​ជនសង្ស័យ​ជា​ម្ចាស់​ ណ​រ៉ាវ ​ឈ្មោះ ហ៊ុន ភេទ​ប្រុស ​អាយុ​ជិត ​៦០​ឆ្នាំ ចំណែក​ណ​រ៉ាវ​
ដែល​កម្លាំង​ជំនាញ​អូស​បាន​មាន​ប្រវែង​ប្រហែល ​១៥០០​ម៉ែត្រ ព្រមទាំង​ឡុ​ក​ចំនួន ​២​គ្រឿង ក្នុង​នោះ​មាន​កាណូត​ស្មាច់​
១​គ្រឿង​ដែរ ​ដោយឡែក​កម្មករ​របស់​គេ​ម្នាក់ទៀត​យើង​ពុំបាន​ឈ្មោះ​ និង​អត្តសញ្ញាណ​ឡើយ​៕cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons