Sep-05-2012
ភ្នំពេញ៖ មន្ដ្រីយោធាពាក់ស័ក្តិបីម្នាក់ ត្រូវបានប្ដីរបស់ស្ត្រីម្នាក់ កាប់ចំកណ្ដាលក្បាល និងក្រោមភ្នែកខាងស្ដាំ
ហើយត្រូវសាច់ញាតិជួយនាំយកទៅសង្ក្រោះភ្លាមៗនៅគ្លីនិកឯកជន ក្បែរកន្លែងកើតហេតុ ដោយពេទ្យដេរមុខរបួស
អស់ ៥ថ្នេរ ដេរខាងក្រោមភ្នែក ១៥ថ្នេរ។ អំពើកាប់ប្រហារនេះ ត្រូវគេអះអាងថា បណ្ដាលមកពីការប្រច័ណ្ឌ
ព្រោះតែមន្ដ្រីយោធារងគ្រោះ បានទៅញ៉ែប្រពន្ធជនបង្កដល់ក្នុងផ្ទះ ជាញឹកញយដងមកហើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅផ្ទះលេខ៣១៦
ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះដែលរងរបួសនោះឈ្មោះ ហែម ចិន្ដា អាយុ ៣៣ឆ្នាំ ជាយោធាទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការ
មានឋានន្ដរស័ក្ដិ ជាអនុសេនីយ៍ឯក ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនដៃដល់
ត្រូវបានគេស្គាល់ឈ្មោះ រិន សីហា ភេទប្រុស អាយុ ៣២ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ។
តាមការឲ្យដឹងពីស្ត្រីត្រូវជាប្រពន្ធជនដៃដល់បានឲ្យដឹងថា ជាញយដងមកហើយ លោកស័ក្តិបីយោធាតែងតែចូលមក
លេងក្នុងផ្ទះរបស់គាត់ ដោយប្រើសម្តីលែបខាយ និងសុំស្រឡាញ់ជានិច្ច នៅពេលដែលប្តីគាត់មិននៅផ្ទះ
ដោយរវល់ទៅដើរទិញប្រេងម៉ាស៊ីនខ្មៅយកមកលក់។
ស្ត្រីរូបនេះបានបន្តថា នាងតែងតែឆ្លើយតបជាមួយមន្ត្រីយោធាម្នាក់នេះថា ខ្លួនមានប្តី និងមានកូនប្រុសអាយុរហូត
ទៅដល់ ៦ឆ្នាំ មិនអាចស្រឡាញ់បានទេ។ ដោយសារតែមន្ត្រីយោធានោះ ចេះតែមកលែបខាយសុំស្រឡាញ់ច្រើនដង
និងត្រូវប្តីមកទាន់ថែមទៀត ស្ត្រីនេះថែមទាំងបានរៀបរាប់ ពីដំណើររឿងពីការលែបខាយ និងសុំស្រឡាញ់របស់
មន្ត្រីយោធាប្រាប់ទៅប្តី ក៏កើតភាពក្តៅក្រហាយក្នុងចិត្ត មានគំនុំក្នុងខ្លួន ដោយនៅមុនពេលកើតហេតុ គេឃើញមន្ត្រី
យោធាកំពុងផឹកស៊ីនៅផ្ទះអ៊ុំប្រុស ដែលនៅមិនឆ្ងាយពីផ្ទះខ្លួននោះ បានទាញកាំបិតផ្គាក់ទៅសួរនាំមន្ត្រីយោធា
ពាក់ស័ក្តិបីនេះ ពីរឿងហេតុដែលប្រពន្ធតំណាលប្រាប់។
ពេលនោះស្រាប់តែមន្ត្រីយោធាខាងលើ បានឌឺដងឲ្យជនដៃដល់ជាប្តីថែមទៀតថា អាវែក ក៏កើតក្តីក្តៅក្រហាយ
បានទាញកាំបិតផ្គាក់ កាប់ទៅលើមន្ត្រីយោធាគ្មានត្រាប្រណី បណ្តាលឲ្យមន្ត្រីយោធានោះដេកដួលនៅក្នុងថ្លុកឈាម។
ចំណែកជនដៃដល់ ក៏បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ មន្ត្រីយោធានោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកឯកជនមួយ
ដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុ៕cam111