Tuesday, September 4, 2012

បុរសម្នាក់ដើរសុខៗ ដួលប្រកាច់ស្លាប់ នៅក្បែររបងអគ្គិសនីកម្ពុជា


  Sep-04-2012

                                   

                                     

តាមប្រភពព័ត៌មានជំហានដំបូងបានឲ្យដឹងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ គេបានប្រទះឃើញ
បុរសខាងលើ ដើរក្នុងសភាពទ្រេតទ្រោត ដោយមានស្ពាយការបូប ពណ៌ខៀវ មួយជាប់នឹងខ្លួន។ មួយសន្ទុះក្រោយមក
ស្រាប់បុរសនោះដួលជ្រុបទៅលើដី ហើយដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយមិនដឹង មូលហេតុច្បាស់លាស់។
ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យជាង ២០ឆ្នាំ ពាក់អាវខ្មៅដៃខ្លី ស្លៀកខោប៉ារ៉ា ត្រូវបានប្រជាពលរដ្ឋ
ប្រទះឃើញដេកស្លាប់ នៅក្បែររបងអគ្គិសនីកម្ពុជា តាមបណ្ដោយផ្លូវលេខ១៣​ ខាងក្រោយសណ្ឋាគារឆ្នេរទនេ្ល
ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងពិនិត្យ និងធ្វើកោសល្យវិច័យលើសព ដើម្បីរកមូលហេតុនៃការស្លាប់ខាងលើនេះ៕cam111
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons