Monday, September 3, 2012

ឪពុក​បង្កើត យក​កូន​ស្រី​ធ្វើ​ប្រពន្ធ


ថ្ងៃទី​ 04 ខែកញ្ញា ឆ្នាំ2012, ម៉ោង 04:34 AM សុខ វណ្ណា
1

នាងស្រី គឹមហៀង និងលោកតាស្រី ឈននាងស្រី គឹមហៀង និងលោកតាស្រី ឈន

ទោះ​បី​ជា​​គ្មា​ន​​ច្បា​​ប់ ​ហាម​​ឃា​ត់​​ ​ឬ​​ដា​ក់​​ទោ​ស​​ទ​ណ្ឌ​​ដ​ល់​​ភេ​ទ​ស​​ម្ព័ន្ធ​រ​វា​ង​​​ឪ​ពុ​ក​ ​នឹ​ង​​កូ​ន​ ​ដែ​ល​​យ​ក​​គ្នា​​ជា​​ប្តី​​ប្រ​ព​ន្ធ​ដោ​យ​​ស្ម័​គ្រ​ចិ​ត្ត​ ​ពុំ​​មែ​ន​​ជា​​កា​រ​​ចា​ប់​​រំ​លោ​ភ​​ក្តី​ ​ក៏​​ក​រ​ណី​​បែប​​នេះ​ ​ពុំ​​គួ​រ​​ឱ្យ​​មា​ន​​ក្នុ​ង​​ស​ង្គ​ម​​ខ្មែ​រ​នោះ​​ទេ។​ យ៉ា​ង​​ណា​មិ​ញ​ ​លោ​ក​​តា​​ម្នា​ក់​​នេះ​ ​បា​ន​​យ​​ក​​កូ​ន​ស្រី​​ប​ង្កើ​ត​​ធ្វើ​​ប្រ​ព​ន្ធ​ ​ដោ​យ​​ស្រុះ​​ស្រួ​ល​​គ្នា​ ​ទោះ​​បី​ជា​​អា​ជ្ញា​ធ​រ​​មិ​ន​​អា​ច​​ធ្វើ​​អ្វី​កើត​ ​ក៏​​រង​​នូ​វ​កា​រ​រិះ​​គ​ន់​​យ៉ា​ង​​អា​ម៉ា​ស់​ មិ​ន​​សូ​វ​​មា​ន​​អ្ន​ក​​ស្រុ​ក​ ​រា​ប់​​អាន​​នោះ​ឡើ​យ​​.​..​។
លោកតា ស្រី ឈន អាយុ៧៨ឆ្នាំ រស់​នៅភូមិទួលរកា ឃុំមេលំ ស្រុក​បរិបូរណ៏ ខេត្តកំពង់ឆ្នាំង បានរៀប​រាប់ថា គាត់ធ្លាប់មានប្រពន្ធមុន ឈ្មោះ​ថាន់ វ៉ាន ស្លាប់ចោលគាត់ ជិត១០ឆ្នាំ មកហើយ ដោយបន្សល់​ទុកកូនស្រី២នាក់ ប្រុស ១នាក់ ឱ្យ​គាត់មើលការខុសត្រូវ។ តាមពិត កាលពីក្មេង គាត់ធ្លាប់ធ្វើទាហាន តាំងពីសម័យសង្គមរាស្ត្រនិយម ឆ្លងដល់ សម័យលន់ ណុល បាន​ពាក់ស័ក្តិ២ លុះឆ្លងផុតរបបប៉ុល ពត ក៏ចូលធ្វើទាហានរដ្ឋកម្ពុជា បានប៉ុន្មានឆ្នាំទៀត ក៏ឈប់ទៅ រួចងាកមកធ្វើស្រែចម្ការច្បារដំណាំវិញ។ គាត់មានអាយុក្រែល បន្តិច​ទៅ​ហើយ និងក្លាយជាកំលោះចាស់ទើបយកប្រពន្ធ ម៉្លោះហើយ បានជាកូនស្រីពៅ ទើបមានអាយុ ២៦ឆ្នាំ ខណៈដែលគាត់អាយុក្បែរ៨០ ឆ្នាំ ទៅហើយ។ បន្ទាប់ពីភរិយា​ស្លាប់​ទៅ គាត់បានរៀបការកូនប្រុស ច្បង និងកូនស្រីពៅ ឱ្យមានគូស្រកររៀងៗខ្លួន ដែលកូនប្រុសទៅរស់នៅខេត្តមណ្ឌលគិរី ឯកូនស្រីពៅតាម ប្តីទៅរស់នៅឯខេត្តក្រចេះ ឃើញ​នៅ​សល់តែកូនស្រីទី ២ ឈ្មោះស្រី គឹមហៀង អាយុ២៩ ឆ្នាំ គ្មានអ្នកណាចូលស្តីដណ្តឹង ក៏រស់នៅជាមួយគាត់រហូតមក។
នៅពេលសួរថា “ហេតុអ្វីបានជាតា យកកូនស្រី ទី២នេះ ធ្វើប្រពន្ធ?” លោកតា ស្រី ឈន ឆ្លើយដោយ មិនលាក់លៀមថា “បាទ! ពិតមែន! រឿងនេះ វាផ្តើម ពីការស៊ី​ផឹក​ស្រវឹង​ទាំងអស់គ្នា គឺឪក៏ស្រវឹង កូនស្រី ក៏ស្រវឹង ក៏ស្រុះស្រួលនាំគ្នារួមរ័កទៅ!”។ គាត់បញ្ជាក់ ថា កន្លងមក គាត់ធ្វើការនឿយហត់ អត់ស្រាមិនបានទេ ចំណែកកូនស្រីក៏ចេះ​ផឹកដែរ លុះត្រូវស្រាស្ពឹកមុខ អណ្តាតភ្លើងតណ្ហាវាឆាបឆេះឡើង ទ្រាំមិនបាន ក៏បបួលគ្នាទៅលេងឋានសួគ៍។ បើគិតមកទល់ពេលនេះ គឺជិត២ ឆ្នាំហើយ ដែលគាត់បាន​រួមដំណេក​ជាមួយកូន ហើយគ្រាន់តែដាក់ភ្លាម កូនស្រីក៏មានផ្ទៃពោះ ភ្លាមដែរ គឺធាតុត្រូវគ្នាណាស់។ ឥឡូវ គាត់និងកូនស្រី បានផ្តល់កំណើតឱ្យកូនប្រុស១ ដែលអាចចាត់ទុកថា ជា​ចៅ​របស់គាត់ក៏ថាបាន។ គាត់មានវិប្បដិសារៈខ្លាំងណាស់ ចេះតែមានអារម្មណ៍ស្តាយក្រោយ ដែរ ប៉ុន្តែ អ្វីៗវាជ្រុលក្បាលក្រពើទៅហើយ មានតែទុកឱ្យនៅតាមដំណើរ ទៅ​ចុះ ដោយគាត់ពុំអាចបោះបង់ប្រពន្ធក្មេងនេះបានឡើយ ព្រោះគ្នាខូចអនាគតអស់ទៅហើយ ណាមួយជាកូនបង្កើតទៀតផង។
ដោយឡែក នាងស្រី គឹមហៀង អាយុ២៩ឆ្នាំ ជាកូនស្រីទី២ និង ក្លាយជាប្រពន្ធទី២ របស់ឪពុក បានឱ្យដឹងបែបខ្មាសអៀន ចុងមាត់ចុងកថា រឿងហេតុបណ្តាល​ឱ្យជ្រុល​ជ្រួស​ជាមួយឪពុកនោះ ដោយសារតែថ្ងៃមួយ ជាតិសុរា វាវាយលុកអារម្មណ៍នាងពេក រហូតដល់តណ្ហាពុះកញ្ជ្រោល រោលរាលទ្រាំមិនបាន។ រឿងទ្រាំមិនបាននេះ មក​ពីនាង​ធ្លាប់​លួច​មើលឃើញ បងប្រុស និងប្អូនស្រីដែលមានប្រពន្ធ មានប្តី តែងនាំគ្នារួមរ័កនៅក្នុងផ្ទះនេះ មុនពេលពួកគេបែកទៅនៅស្រុកឆ្ងាយ។ ពេលឃើញឈុតក្តៅសាច់ បែប​នេះ នាងចេះតែចង់អ៊ីចឹងដែរ តែស៊យអ្វី គ្មានប្រុសណាបេតីសោះ។ លុះត្រូវស្រាស្ពឹកមុខ ឪពុកលូកលាន់ផងនោះ នាងក៏ផ្តួលខ្លួនក្នុងរង្វង់ដៃគាត់ទៅ ដោយទទួលស្គាល់ថា រស​ជាតិតណ្ហាពិតជាផ្អែមឈ្ងុយឆ្ងាញ់ខ្លាំងណាស់។ នាងមិនស្តាយក្រោយអ្វីឡើយ ហើយក៏មិនឱ្យប្តីឪពុកនេះមានកំហុសអ្វីដែរ ដោយសុខចិត្តរួមរស់ជាមួយគាត់​ជារៀង​រហូត​។ សព្វថ្ងៃ កូនប្រុសរបស់នាងដែលជាតំណក់ឈាមឪពុក មាន អាយុជាង១ ខួបហើយ ព្រោះគ្រាន់តែត្រូវរ៉ូវគ្នាភ្លាម នាងក៏មានផ្ទៃពោះភ្លាម។
លោកយាយជួប ឡែម អាយុ៨០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា តាឈន ពិតជាយកកូនស្រីបង្កើតធ្វើប្រពន្ធ ដោយគ្មានសែនព្រេនអ្វីទេ រហូតបង្កើតបានកូនប្រុស១​ប្រាកដ​មែន។ នេះមកពីឥទ្ធិពលគ្រឿងស្រវឹង តែម្តងដែលនាំចិត្តពួកគេឱ្យធ្វើផ្តេសផ្តាសយ៉ាងនេះ ម៉្យាងទៀត មកពីកម្មពៀរពួកគេផង ព្រោះពេលទារកនេះ ធំឡើង ពុំដឹងជា​ត្រូវ​ហៅតាឈន ថាម៉េចទេ តែបើតាមគាត់យល់គួរហៅ “តាឪ!” ទើបសម។
អ្នកស្រីឯម ថុន អាយុ៥៥ ឆ្នាំ ជាក្មួយខ្មោចប្រពន្ធតាឈន បានឱ្យដឹងថា វាហួសហេតុពេកហើយ រឿងឪពុកយកកូនស្រីបង្កើតធ្វើប្រពន្ធនេះ។ ទោះបីជាពួកគេព្រមព្រៀងគ្នា​ក្តី ក៏អាចប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ គ្មានអ្នកណារាប់អានទេ។
លោកសុធា អាយុ២៥ឆ្នាំ ជាក្មួយតាឈន បានឱ្យដឹងថា ពូរបស់លោក និងបងស្រីជីដូនមួយនេះ ពិតជាខូចគ្នាមែន។ លោកពិបាកយកភ្នែកមើលណាស់ ប៉ុន្តែ ក៏យល់ថា មក​ពីអំណាចស្រាដឹកមុខ ទើបអ្វីៗក្លាយទៅជាយ៉ាងនេះ។
គួរបញ្ជាក់ថា “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ ពីរឿងឪពុកយកកូនស្រីបង្កើតធ្វើប្រពន្ធ ដោយការស្រុះស្រួលគ្នា ប៉ុន្តែ សម្ព័ន្ធភាពបែបនេះត្រូវមហាជនរិះគន់ថា ជា “មនុស្ស​តិរច្ឆានោ” ពោលគឺ មានរូបរាងជាមនុស្ស តែចិត្តដូចសត្វ៕agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons