Wednesday, September 5, 2012

A​D​B៖​​​កា​រ​​​ស្ដា​រ​​​ហេដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​​​ក្នុ​ង​​​ខេ​ត្ត​​​ចំ​នួ​ន​​​៦​ទ​ទួ​ល​​​ជោ​គ​ជ័​យ​​​​​​




ថ្ងៃទី​ 05 ខែកញ្ញា ឆ្នាំ2012, ម៉ោង 08:53 AM ឈ ភ
1

តាមRFA បានឲ្យដឹងថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ជួសជុល និង​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ខេត្ត​ចំនួន​៦ដែល​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ខេត្ត​ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និង​ខេត្ត​កណ្ដាល
 ក្រោយ​ពី​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​២០១១។
នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ នេះមន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គ្រោង​ដឹកនាំ​ក្រុម​អ្នក​កាសែត​ទៅ​ត្រួត​ពិនិត្យគម្រោង​ស្ដារ​ ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​ទទួល​ជោគជ័យជាក់ស្តែងនោះនៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​កំពង់ចាម ។ការ​ស្ដារ​ឡើង​វិញ​នោះ គឺ​មាន​តម្លៃ​៦០​លាន​ដុល្លារ​អាមេរិក ក្រោម​ប្រាក់​កម្ចី​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។
លោក ភីធឺ ប្រីមបូល (Patter Brimble) នាយក​រង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត ថា រាល់​គម្រោង​ស្ដារ​ឡើង​វិញ​ទាំង​នោះ គឺ​ជា​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លើក​លែង​តែ​ស្បៀង​ពលកម្ម​ទេ គឺ​ជា​ជំនួយ។
ទាក់​ទង​នឹង​គម្រោង​ស្ដារ​ឡើង​វិញ នៅ​ខេត្ត​ចំនួន​៦​នោះ លោក ហ៊ី សំណាង អនុប្រធាន​ក្រុម​ការងារ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ជាអ្នកតាម​ដាន​ការ​អនុវត្ត​គម្រោង​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ថ្នល់ និង​ស្ពាន​មួយ​ចំនួន ត្រូវ​បាន​ជួស​ជុល​ហើយ។ ក្រវាត់​ក្រុង​ខេត្ត​ព្រៃវែង នោះ គឺ​ថា​រៀប​នឹង​បាក់​ទៅ​ហើយ​បាទ បើ​សិន​ជា​ទំនប់​នោះ​បាក់ គឺ​ថា​ប្រជាជន​នៅ​ក្រុង​ព្រៃវែង ទាំង​មូល គឺ​ត្រូវ​រង​ការ​ខូច​ខាត​ទាំង​ស្រុង។ នៅ​ពេល​ដែល​មាន​ទឹក​ជំនន់​ឆ្នាំ​២០១១ នោះ ខាង​ក្រសួង​ធនធាន​ទឹក សាលា​ខេត្ត​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​តែ​ម្តង។ យើង​បាន​សាង​សង់​ស្រទាប់​គ្រឹះ​រួច​ហើយ បាន​រហូត​ដល់​៣០% នៃ​គម្រោង​ទាំង​មូល​នោះ បើ​សិន​មាន​ភ្លៀង​មក មាន​ទឹក​ជំនន់​ទៀត គឺ​លែង​មាន​ការ​ព្រួយ​បារម្ភ​ទៀត។
​ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅនេះ  ​បានវាយ​តម្លៃ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់ ​មាន​តម្លៃ​សរុប​ជិត​៥០០​លាន​ដុល្លារ​អាមេរិកនៅ​ក្នុង​ខេត្ត​ចំនួន​១៨។ ប្រជាពលរដ្ឋ​ជិត​២លាន​នាក់ បាន​រង​ការ​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់នោះ។ ប្រជាពលរដ្ឋ​ជាង​៥ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​ទី​សុវត្ថិភាព និងមានមនុស្ស​ស្លាប់​ចំនួន​២៥០​នាក់។
កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ​នេះដែរ លោក ញឹម វណ្ណដា អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ វិធានការ​ចាំបាច់​នានា ត្រៀម​​សង្គ្រោះ​បន្ទាន់ នៅ​គ្រា​ដែល​មាន​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១២ និង​គ្រោះ​រាំង​ស្ងួតកន្លងមកនេះ៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons