Monday, September 3, 2012

រថយន្តកាមរី បោះពួយបុករបាំងចែកទ្រូងផ្លូវ បាក់អស់ ៣កង់


  Sep-03-2012
ភ្នំពេញ៖ ​រថយន្ត​កាមរី​ឆ្លាម​ បានបោះពួយ​បុក​របាំង​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់ ៣​កង់ ចំណែកអ្នកបើករថយន្ត​
គេចខ្លួនបាត់ កាលពី​ម៉ោង ១២ និង ២០ នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​ស្តុ​ប​
កោសដូង ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

                                     

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាកកាមរី​ឆ្លាម ​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាកលេខ​ ភ្នំពេញ 2G-2523
ជិះ​គ្នា២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់​។ ក្រោយ​កើតហេតុ អ្នក​ទាំងពីរបាន​គេចបាត់​។ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​
ទាំងស្រុង ហើយ​រថយន្ត​ក៏បាន​ផ្ទុះ​ពោង​ការពារ​សុ​តិ្ថ​ភាព​។

សមត្ថកិច្ច​បានបន្តថា រថយន្ត​បង្ក​ខាងលើបាន​បើក​ចេញពី​ខារ៉ាអូខេ​មួយ តាមផ្លូវ​លេខ​២៣០ ពី​កើ​តទៅ​លិច លុះ​មកដល់​
កន្លែងកើតហេតុ រថយន្ត​បាន​បត់​ស្តាំ ក៏​បុក​ទ្រូងផ្លូវ​តែម្តង​។

ក្រោយកើតហេតុ រថយន្តត្រូវបាន​ប៉ូលិសចរាចរ​ជើងគោក ស្ទូច​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​សំណង​ជា​ក្រោយ​៕
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons