- Tuesday, 04 September 2012 08:55

កម្មករអូសរទេះ បានប្រាប់គេហទំព័រ CEN នៅថ្ងៃទី២ ខែកញ្ញាថា ពួកគេបានស៊ីឈ្នួល ដឹកចែកចាយដាក់ផ្ទះម៉ូយបញ្ចូលឧស្ម័នហ្គាសគិតប្រាក់ខែ។ ហ្គាសទាំងនោះនាំចូលមកពីប្រទេសសៀម តាមច្រកទ្វារម៉ាឡៃ។
កម្មករបានបន្ថែមថា រទេះអូសក្នុងមួយជើងដាក់ ៨ធុង បានបង់លុយឲ្យសមត្ថកិច្ចគយ ប៉ូលិស កាំកុងត្រូល គណៈកម្មការច្រកទ្វារ ៤៥.០០០ រៀល មួយរទេះ ហើយយកមកស្តុកនៅផ្ទះឈ្មោះ តូច ជាម្ចាស់ផ្ទះជួល និងចែ ចេង លក់អីវ៉ាន់មុខច្រកទ្វារនោះ។
ប្រជាពលរដ្ឋនៅម្តុំ ច្រកទ្វារម៉ាឡៃ បាននិយាយថា ការនាំឧស្ម័នហ្គាស និងទំនិញផ្សេងៗចូលមកផ្លូវត្រង់បាន ដោយសារសមត្ថកិច្ចឈរជើងនៅទីនោះឃុបឃិតគ្នារួចស្រេច ទើបឈ្មួញដឹកធុងឧស្ម័នហ្គាសចូលមកនៅវេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ហើយពេលខ្លះមិនថាយប់ថ្ងៃឡើយ។
ម្ចាស់ផ្ទះជួលឲ្យឈ្មួញស្តុក ឧស្ម័ន បាននិយាយថា គាត់គ្រាន់តែជួលផ្ទះឲ្យគេដាក់ហ្គាសសម្រាប់ចែកចាយប៉ុណ្ណោះ។ រឿងរ៉ាវនាំចូលមកខុសច្បាប់ ឬស្របច្បាប់ គាត់មិនដឹងឡើយ។
លោក ចាន់ ដារ៉ា មេច្រកទ្វារម៉ាឡៃ បាននិយាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ថា ការនាំឧស្ម័នហ្គាសចូលតាមច្រកទ្វារពេលថ្ងៃ និងល្ងាច ហើយឈ្មួញក្នុងលក្ខណៈដឹកតាមរទេះអូស ត្រូវបង់ថ្លៃក្នុងមួយធុង ៤.៥០០ រៀល។ ចំពោះទំនិញគេចពន្ធខ្លះ ពិតជាមិនបានបង់លុយដល់សមត្ថកិច្ចខ្លះមែន៕ ដោយ: សូផុន (CEN)