Thursday, September 13, 2012

ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ជួបជុំគា្នតវ៉ាពីរឿង ភ្លើងឡើងខ្ពស់ខុសប្រក្រតី


Sep-14-2012
បន្ទាយមានជ័យ​៖ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណ​ជិត
​២០​នាក់បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មាន​តាំងពីក្មេង​តូចៗ ​និង​មនុស្ស​ចាស់​ប្រុស​ស្រី បានមកជួប​គ្នា​នៅមុខ​សាខា
​អគ្គិសនី​កម្ពុជា​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០១២ ជា​ការ​តវ៉ា​លើក​ទី​២ ទៅលើ​កុង​ទ័​រ​ភ្លើង
​ខែ​នេះ​ឡើង​ខ្ពស់​ខុសពី​ប្រក្រតី ​ធ្វើ​ឲ្យ​ពួកគាត់កើតទុក្ខ​មិន​សុខចិត្ត​មិនអាច​ទទួលយក​បានឡើយ​ ពី​បញ្ហា​កុង​ទ័​រ​ឡើង​
ខុស​ប្រក្រតី​។

                                     

តាមប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឡយ គឿ​ម ភេទ​ប្រុស អាយុ​ ៥៥​ឆ្នាំ ប្រកបមុខរបរ​លក់​ដូរ រស់នៅ​ភូមិ សង្កាត់
ខាងលើ បាន​ប្រាប់ឲ្យ​ដឹង​ថា​ ផ្ទះ​គាត់​បាន​ប្រើប្រាស់​ភ្លើងអគ្គិសនី​រដ្ឋ​មាន​រយៈពេល​ជិត​ ១០​ឆ្នាំ​ហើយ កន្លងមក​ក្នុង​ការ
ប្រើប្រាស់​ហាក់បីដូចជា​ មិន​មាន​បញ្ហា​អ្វី​ទេ​ទៅលើ​កុង​ទ័​រ​ភ្លើង​។ ​ក្នុង​១​ខែ​ប្រើប្រាស់​យ៉ាងច្រើន​ពី​ ៥០ ទៅ​ ៦០​គីឡូវ៉ាត់
ប្រសិនបើ​មាន​ពិធី​ផ្សេងៗ ​គឺ​ប្រើ​អស់យ៉ាង​ច្រើន​ត្រឹមតែ​ ៩០​គីឡូ​វ៉ាត​តែប៉ុណ្ណោះ តម្លៃ​ ១​គីឡូវ៉ាត់​ ១០០០​រៀល​។

លោក​ ឡយ គឿ​ម បានបញ្ជាក់​ទៀត​ថា​ ចូលដល់​ខែ​នេះ​ស្រាប់តែកុង​ទ័​រ​​គាត់​មិន​ដើរ​ទេ ​គឺ​រត់​តែម្តង​ពី ​៦០​គីឡូវ៉ាត់
រហូតដល់​ ២០០​គីឡូ​វ៉ាត ហើយ​ ១០​ថ្ងៃក្រោយមកទៀត​ឡើង​ ៧០គីឡូវ៉ាត់​បន្ថែម​ពីលើ​នឹង​ទៀត។ ​ជា​ទម្លាប់​ក្នុងផ្ទះ​គាត់
ប្រើតែ​អំពូ​ល​ម៉ែត្រ​ប្រវែង​៣​តឹក និង​ឆ្នាំងភ្លើង​ដាំបាយ​១​គ្រឿង ដោយ​ខែ​នេះ​គាត់​មិនបាន​ប្រើប្រាស់​ក្រៅពីនេះ
​ផ្សេង​ឡើយ​។ ​ចំណែក​ប្រជាពលរដ្ឋ​ដែល​ជួបជុំគ្នា​តវ៉ា​នៅ​ព្រឹក​នេះ​ គឺ​មាន​បញ្ហាកុង​ទ័​រ​ភ្លើង​ឡើងខ្ពស់​ដូច​រូបគាត់​
អីចឹង​ដែរ​។

លោក ពុធ សុ​ភ័​ក្រ ប្រធាន​សាខា​អគ្គិសនី​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បានបា្រប់​ឲ្យដឹងថា មិន​មាន​ប្រជាពលរដ្ឋ​ជិត
​២០​នាក់​ណា​មក​តវ៉ា​នោះ​ទេ​ គឺ​មានមនុស្ស​តែ ​៥ ​ទៅ​ ៦​នាក់​ចូលមក​ជួប​គាត់ ហើយ​លោក​បាន​បំភ្លឺថា ករណី​កុង​ទ័​រ
​ឡើង​របស់​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​៣នេះ កាលពី​ល្ងាច​មិញ​ខាង​កូនចៅ​លោក​បាន​ចុះ​ត្រួតពិនិត្យ​កុង​ទ័​រ​ពួកគាត់
គឺ​កុង​ទ័​រ​គ្មាន​បញ្ហា​អ្វី​ទេ។​ ពាក់ព័ន្ធ​កុង​ទ័​រ​ឡើង​នេះ ទំនង​ជា​ឆ្លង​ចរន្ត​ រឺក៏​ពួកគាត់​មិនបាន​ប្រើ​សន្សំសំចៃ​។ ​លោកបាន
​លើកឡើង​ទៀត​ថា ករណី​ដែល​ប្រជាពលរដ្ឋចោទ​ប្រកាន់ ថា​ភ្លើង​ឧស្សាហ៍​ដាច់ ជា​មូលហេតុ​កុង​ទ័​រ​ដើរ​លឿននោះ
​មិន​ជាប់​ពាក់ព័ន្ធ និង​កុង​ទ័​រ​ភ្លើង​ទេ​។ លោក​បាន​បំភ្លឺ​​ថា ករណី​ភ្លើង​ដាច់​នេះ ​គឺដោយសារតែ​មានការ​ផ្លាស់​ប្ដូរ​ភ្លើង​ពី​
ភ្នំពេញ និង​ភ្លើង​របស់​ថៃ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​បានបញ្ជាក់​ឲ្យ​ដឹង​ថា​ ​ការបកស្រាយ​របស់​លោកប្រធាន​អគ្គិសនី​សាខា​
ខេត្តបន្ទាយមានជ័យ ​គឺ​ពួកគាត់​មិនអាច​ទទួលយក​បានឡើយ ព្រោះ​ការដែល​ពួកគាត់​ប្រើ​អគ្គិសនី​ជាង​ ១០​ឆ្នាំ​មកនេះ​
គ្មាន​បញ្ហា​អ្វី​ទេ ចុះ​ស្រាប់តែ​ចូល​ខែ​នេះ​ហេតុ​អី បានជា​កុង​ទ័​រ​ភ្លើង​សាខា​ខេត្ត​ឡើង​ដូច្នេះ​
? ​ពួកគាត់​បានបញ្ជាក់​​ថា
ការប្រើប្រាស់​ចរន្តអគ្គិសនី ពួកគាត់​មានការ​សន្សំសំចៃ​ណាស់ ពុំមាន​ការប្រើប្រាស់​ខ្ជះខ្ជាយ រឺ​ឆ្លង​ចរន្ត​តាមផ្ទះ​ដូច​
ការចោទប្រកាន់​ពី​លោក​ប្រធាន​អគ្គិសនី​សាខា​ខេត្ត​នោះឡើយ​។ ពីព្រោះ​ពួក​គាត់ សព្វថ្ងៃ​ពិបាក​រកលុយ​បង់ថ្លៃ​ភ្លើង
​និង​មានការ​ចំណាយ​ផ្សេងៗ​ទៀត​ច្រើន ​ដូច្នេះ​គាត់​មានតែ​ខិតខំ​សន្សំ​សំចៃ​ជានិច្ច​។

ពាក់ព័ន្ធ​ករណី​កុង​ទ័​រ​ឡើង​គីឡូវ៉ាត់​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ​កន្ល​ងមក​មានការ​ត្អូញត្អែរ​ និង​រិះគន់​
ដល់​សាខា​អគ្គិសនី​ខេត្តបន្ទាយមានជ័យ​ថា កុង​ទ័​រ​ភ្លើង​ដាក់​តាមផ្ទះ​ពួកគាត់​មានការ​កើនឡើង​ស្ទើរ​គ្រប់​ផ្ទះ​មិនដឹង​
មូលហេតុ​។ ដោយ​ផ្ទះ​ខ្លះ​ជា​ទម្លាប់​ពួកគាត់ ប្រើថាមពល​អគ្គិសនី​ក្នុង ​១​ខែ​យ៉ាងហោច​ត្រឹមតែ​ ៥០​គីឡូវ៉ាត់​ប៉ុណ្ណោះ
ជួន​ខែ​ខ្លះ​កុង​ទ័​រ​ឡើ​ទៅដល់​ ១០០​គីឡូវ៉ាត់​ក៏មាន ដោយ​ពួកគាត់​មានការ​សង្ស័យថា ​ទំនងជា​ខាង​អគ្គិសនី​​ប្រើ​ល្បិច
​ថ្ពិន​ភ្នែក​ដាក់​ពួកគាត់​រឺ​យ៉ាងណា​។ ​ពួកគាត់​សំណូមពរ​ដល់​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ និង​អាជ្ញាធរ​អគ្គិសនី​
កម្ពុជា មេ​ត្តា​ជួយ​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​កុងទ័​រ​ភ្លើងឡើង​ខ្ពស់​ឲ្យ​ពួក​គាត់​ផង បើ​ដូច្នេះ​ទេ​ពួកគាត់​ជា​ពលរដ្ឋ​
ស្លូតត្រង់​នឹង​ប្រឈម​បញ្ហាលំបាកច្រើន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕
 cam111

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons